តារាខ្មែរ-កូរ៉េ ប៉ះគ្នារំជួលអារម្មណ៍យុវវ័យយប់មិញ!
- 2014-10-17 16:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរ-កូរ៉េ ប៉ះគ្នារំជួលអារម្មណ៍យុវវ័យយប់មិញ!
ចន្លោះមិនឃើញ
តារាខ្មែរ និង កូរ៉េបានធ្វើឱ្យទស្សនិកជនរំជួលអារម្មណ៍ ដោយអង្គុយនឹងកន្លែងមិនសុខក្នុងកម្មវិធី K-POP Dream Concert 2014 យប់មិញនាពហុកីឡដ្ឋានជាតិអូឡាំពិក។
សំឡេងកងរំពងពេញពហុកីឡដ្ឋានជាតិអូឡាំពិកពីសំណាក់មិត្តៗយុវវ័យ និងទស្សនិកជនលាន់លឺឡើងនៅពេលពិធីករ ពិធីការិនីក្នុងកម្មវិធីប្រកាសតារាចម្រៀងខ្មែរ-កូរ៉េត្រៀមនឹងបង្ហាញវត្តមានលើឆាក។
មិត្តយុវវ័យគាំទ្រតារាខ្មែរ-កូរ៉េយប់មិញ
ក្រុមតារាខ្មែរ និងកូរ៉េ ចូលរួមកម្មវិធីប្រគំតន្ត្រីយប់មិញមានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា អ៊ីវ៉ា។ ដោយឡែកតារាមកពីកូរ៉េវិញមានក្រុម U-KISS ក្រុម Laboum តារាភាពយន្តល្បីឈ្មោះកញ្ញា Chai Song Hwa, Mr Lim Ho និងអ្នកស្រី Chang Min Hwa។
ការប្រគំតន្ត្រី K-POP Dream Concert 2014 រៀបចំឡើងដោយស្ថានីយទូរទស្សន៍កម្សាន្ត ETV ដោយសហការជាមួយមូលនិធិ កូរ៉េ-អាស៊ីដើម្បីលើកកម្ពស់ការអានសៀវភៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតកម្មវិធីនេះក៏ប្រារព្ធឡើងដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុង គោលបំណងបង្កើតនូវវប្បធម៌សន្តិភាព៕
អានអត្ថបទបន្ត៖ ប្រជុំតារាល្បីៗ កម្ពុជា-កូរ៉េ ស្តាតអូឡាំពិកថ្ងៃ ១៦ តុលាខានស្អែក!
អានអត្ថបទបន្ត៖តារាចម្រៀងស្រីល្បីៗមួយចំនួន មិនព្រមយកគូ តិចជ្រុលពេលទៅ?
អត្ថបទ៖ អ៊ីង សុឡា