ប្រុសៗចងសក់ទៅក្រោយញឹកញាប់ពេក ប្រយ័ត្នទំពែក
- 2015-09-27 21:48:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗចងសក់ទៅក្រោយញឹកញាប់ពេក ប្រយ័ត្នទំពែក
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ការលេងម៉ូដសក់ចងទៅក្រោយ ឬទៅលើហាក់មានការពេញនិយមខ្លាំងសម្រាប់បុរសៗ ប៉ុន្តែយោងតាមការរាយការណ៍កាលពីពេលថ្មីៗនេះបានបង្ហាញថា ម៉ូដសក់ប្រភេទនេះអាចបណ្ដាលឲ្យមានបញ្ហាដល់ស្បែកក្បាលបាន។
គ្រូពេទ្យជំនាញខាងរោគសើស្បែក Sabra Sullivan បានរៀបរាប់ថា ការលេងម៉ូដសក់បែបនេះអាចទៅជាទំពែក ដែលធ្វើឲ្យសក់នៅតំបន់ថ្ងាស និងសៀតផ្កាជ្រុះ និងមិនអាចដុះមកវិញបាននោះទេ។ ការចងសក់តឹងពេក ធ្វើឲ្យសក់ទទួលរងសម្ពាធខ្លាំង ខុសពីធម្មជាតិដែលធ្វើឲ្យក្បាលទំពែក ហើយបញ្ហានេះក៏អាចកើតឡើងចំពោះនារីៗដូចគ្នា។
យោងតាមវិបសាយ The Independent បានឲ្យដឹងថា អ្នកដែលជួបប្រទះបញ្ហានេះ មិនមានការចាប់អារម្មណ៍ទេពីដំបូងឡើយ ក្រោយមក តំបន់ទំពែកក៏ចាប់ផ្ដើមលេចចេញរូបរាងឡើង ហើយវាក៏ហួសពេលហើយដែរ បើចង់បានសក់មកវិញ។ សក់ផ្នែកខាងមុខ គឺទទួលរងសម្ពាធខ្លាំងជាងគេ នៅពេលដែលអ្នកចងសក់ទៅក្រោយតឹងពេក ហេតុនេះហើយទើបធ្វើឲ្យសក់ផ្នែកខាងមុខជ្រុះលឿនជាងគេ។
ដូចនេះ សម្រាប់បុរសដែលនិយមលេងម៉ូដសក់ចងទៅខាងក្រោយ ឬចងទៅខាងលើត្រូវចាំថា បើចងសក់ គឺកុំឲ្យតឹងពេក គឺចងបែបធូរៗរលុងៗ ដើម្បីជៀសវាងបញ្ហាទំពែកក្បាលទំពែកដោយមិនដឹងខ្លួន។
ចុចអាន៖ ស្ពានកញ្ចក់ឆ្លងជ្រោះកម្ពស់១៨០ម៉ែត្រ ដាក់ឲ្យដំណើរការហើយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Comsopolitan