ស្ពាន​កញ្ចក់​ឆ្លង​ជ្រោះ​​កម្ពស់១៨០ម៉ែត្រ ដាក់​ឲ្យ​ដំណើរ​ការ​ហើយ

  • 2015-09-25 16:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​​កញ្ចក់​មួយ​ខ្សែ​ដ៏​កម្រ​បាន​ឃើញ​ បាន​បើក​ឲ្យ​ដំណើរ​ការ​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ កញ្ញា​ម្សិលមិញ​នៅ​តំបន់​រមណីយដ្ឋាន ​Shiniuzhai ខេត្ត​ហ៊ូណាន ប្រទេស​ចិន។ ស្ពាន​នេះ​បាន​ជាប់​ជា​ស្ពាន​បាត​កញ្ចក់​វែង​ជា​ង​គេ​បំផុត​ក្នុង​លោក ដែល​មាន​ប្រវែង ៣០០ម៉ែត្រ និង​កម្ពស់ ១៨០ម៉ែត្រ ដើម្បី​ឆ្លង​ជ្រោះ​។

 

 

ក្រោយ​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ភ្លាម ក្រុម​អ្នក​ទេសចរ​បាន​រៀន​ដើរ​ទាំង​​អាការៈ​វិលមុខ ភ័យ​ញ័រ​ខ្លួន ដើម្បី​ចង់​ក្លាយ​ជា​អ្នក​ទៅ​ទស្សនា​ដំបូង​គេ​ដែល​បាន​ដើរ​កាត់។ ពួក​គេ​ទាំង​អស់​តម្រូវ​ឲ្យ​ដើរ​ពាក់​​ស្រោម​ជើង​ទន់​ខាង​ក្រៅ​ ដើម្បី​អាច​​ឆ្លង​កាត់​បាន។​

 

រូប​ភាព​​ជាច្រើន​សន្លឹក​ត្រូវ​​បាន​បង្ហោះ​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត​​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​អ្នក​ទេសចរ​មាន​ភាព​ភ័យ​ខ្លាចបន្តិច​ និង​​ក្រាញ​តោង​ខ្សែ​កាប​​ស្ពាន​នៅ​មួយ​កន្លែង​មិន​ហ៊ាន​ដើរ​ទៅ​មុខ​ទៀត​ឡើយ។

 

ពីមុន​កន្លែង​ស្ពាន​កញ្ចក់​​ឆ្លង​នេះ ជា​ស្ពាន​ឈើ​ដែល​បាន​ភ្ជាប់​​កំពូល​ភ្នំ Stone Buddha ហើយ​ឥឡូវ​ស្ពាន​នេះ​វែង​ជាង​ស្ពាន​ឈើ​មុន​ទៅ​ទៀត។ ក្រុម​វិស្វករ​ចំនួន​ ១១នាក់ បាន​ធ្វើ​​កិច្ច​ការ​លើ​ស្ពាន​នេះ​​ ដែល​ចំណាយ​ពេល​ជាង​បី​បួន​ខែ​ហើយ ដើម្បី​ជំនួស​​ស្ពាន​បន្ទះក្ដារ និង​ក្លាយ​ជា​ស្ពាន​កញ្ចក់​ដែល​វែង​ជាង​គេ​បំផុត​ទៀត​ផង​​។

 

អ្វី​ដែល​គួរ​ឲ្យ​ព្រឺ​ព្រួច​មួយ​ទៀត​នោះ​គឺ ស្ពាន​នឹង​យោល​បន្តិច ពេល​មនុស្ស​ដើរ​ឆ្លង​កាត់។ ក្រុម​អ្នក​ជំនាញ​ប្រាប់​ថា កញ្ចក់​នេះ​មាន​សភាព​ស្វិត​រឹង​មាំ​ជាង​កញ្ចក់​បង្អួច​ធម្មតា​ចំនួន ២៥​ដង​ឯណោះ៕

 

 
 
 
 
 

ចុច​អាន៖ ចិន​កម្ទេច​ស្ពាន​ឆ្លង​ក្រុង​ប្រវែង​​ជិត​២៥០​ម៉ែត្រ​ តែ​២វិនាទី​ប៉ុណ្ណោះ

ចុច​អាន៖ ស្ពានជិត​១១គ.ម បត់បែន​លើ​ទន្លេ​តាម​​ជ្រលង​ភ្នំ​នៅ​ចិន​ អម​ដោយ​ទេសភាព​ស្អាត​អស់ទាស់!

ចុច​អាន៖ ទិដ្ឋភាព​ស្ពាន​ពោង​ឆ្លង​កាត់​ទន្លេ​​​​​ដែល​ទាហាន​ចិន​ប្រើ​ពេល​​ត្រឹម​​​១៥​នាទី​រួច​ស្រេច

 

ប្រែ​សម្រួល៖​ ឡេង ភារុណ ប្រភព៖ dailymail

អត្ថបទពេញនិយម