អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន​

  • 2015-09-28 18:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បាន​ប្រកាស​ថាពួកគេ​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង DNA របស់​ដំរី​រោម​ក្រាស់​ដែល​ផុតពូជ (mammoth) ចូល​ទៅ​ក្នុង​កោសិកា​សត្វ​ដំរី​ធម្មតា តាម​រយៈ​ការ​ចម្លង​ហ្សែន។

 

 

បច្ចេកទេស​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវ​បាន​គេ​ហៅ​ថា Drispr ដែល​បាន​ប្រើ​ប្រាស់​ដោយ​សាស្ត្រាចារ្យ​ផ្នែក​សេនេទិច​លោក George Church របស់​សាកលវិទ្យាល័យ​ Harvard សហរដ្ឋ​អាមេរិក។ គេ​​​នឹង​អាច​កែ​ប្រែ​ DNA រួច​ចម្លង​ដាក់​ទៅ​លើ​កូដ​សេនេទិច ​សាកសព​ដំរី​រោម​ក្រាស់​នេះ​ ដែល​បាន​រក្សា​ទុក​ក្នុង​តំបន់​ទឹក​កក​អាកទិច។

 

បច្ចេកវិទ្យា​ទាំង​នេះ នឹង​អាច​ក្លូន​សត្វ​ដែល​បាន​ផុត​ពូជ​ជាង ៣៣០០​ឆ្នាំ​មុន​បាន។ អ្នករិះគន់​​បាន​លើក​ជា​សំណួរ​ថា​ តើ​ការ​ក្លូន​ថនិកសត្វ​បែប​នេះ ផ្ដល់​គ្រោះ​ថ្នាក់​ដល់​មេ​ដំរី​ និង​ខ្លួន​របស់​វា​ដែរ​ឬ​ទេ?​ ​​​​​​ជា​ទូទៅ​ដំរី​ពពោះ​ក្នុង​រយៈពេល ២២ខែ ឬ ២​ឆ្នាំ ដែល​បច្ចេកទេស​បែប​នេះ​អាច​សម្លាប់ ឬ​ធ្វើ​ឲ្យ​ខូចខាត​ផ្នែក​ណា​មួយ​របស់​ដំរី ខណៈ​ដែល​ថនិកសត្វ (ដំរី​រោម​ក្រាស់) នេះ​អាច​កើត​មាន​បញ្ហា​រូប​រាងផង​ដែរ។

 

សាកសព​កូន​ដំរី mammoth ញី អាយុកាល​ ៣៩០០ឆ្នាំ​ត្រូវ​បាន​រក្សា​ទុក​

 

លោក Church និយាយ​ថា​ការ​ក្លូន​ពិសេស​នេះ មិន​មែន​មនុស្ស​ប្រឆាំង​នឹង​ធម្មជាតិ​​ទេ។ ការ​វិល​ត្រឡប់​មក​វិញ​របស់​​អំបូរ​ដំរី​នេះ នឹង​អាច​ផ្ដល់​ផល​ប្រយោជន៍​​ជាច្រើន​ចំពោះ​ពិភពលោក។ តែ​ទោះ​ជា​យ៉ាង​ក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​​ថា​ ដំណើរ​ការ​នេះ​នឹង​​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ណាមួយ​ឲ្យ​ប្រាកដ​​នៅ​ឡើយ​ទេ៕

 

 

ចុច​អាន៖ ដំរី​កម្សត់​នៅ​ឥណ្ឌា ​ឃើញ​ហើយ​អាច​ស្រក់​ទឹក​ភ្នែក

 

ប្រែ​សម្រួល​​៖ ឡេង ភារុណ ប្រភព៖ metro ​​​​​​​​​