បេក្ខនារី The Voice ម្នាក់​នេះ​ពិត​ជា​ពិសេស​ គ្រាន់​តែ​បង្ហើរ​សំនៀង​ភ្លាម​គ្រូ​បង្វឹក​ចុច​យក​ភ្លែត

  • 2015-09-29 16:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​មួយ​រូប​គ្រាន់​តែ​ចាប់​ផ្ដើម​បង្ហើរ​សំឡេង​​នៅ​ក្បាល​ចម្រៀង​ដំបូង​តែ​បន្តិច​សោះ​​អាច​ទាក់​ចិត្ត​គ្រូ​បង្វឹក​ Gwen Stefani ចុច​ប៊ូតុង​យក​​ភ្លាម នៅ​ក្នុង​កម្មវិធី​ The Voice អាមេរិក​សប្ដាហ៍​ទី​២​ វគ្គ Blind Auditionsរដូវ​កាល​ទី​៩ កាល​ពី​ម្សិលមិញ។

 

 

បេក្ខនារី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Lyndsey Elm និងបាន​លើក​យក​ចម្រៀង​មួយ​បទ​យក​មក​ច្រៀង​ដែល​មាន​ចំណង​ជើង​ថា "Lips Are Movin" របស់​តារា​ចម្រៀង Meghan Trainor ថែម​ទាំង​លេង​អម​ជាមួយ​ហ្គីតា​ទៀត​ផង។

 

មិន​ត្រឹម​តែ Gwen នោះ​ទេ​ សូម្បី​តែ​គ្រូ​​បង្វឹក៣​រូប​ទៀត​គឺ Adam, Pharrell និង​ Blake ក៏​ទាក់ចិត្ត​នឹង​សំឡេង​របស់ Lyndsey ដែរ។ ក្រោយ​ការ​​បញ្ចេញ​សមត្ថភាព​ចប់​​ Lyndsey ​ទទួល​បាន​ការ​សរសើរ​និង​ការ​ប្រជែង​យក​រូប​នាង​ពី​សំណាក់គ្រូ​បង្វឹក​​ទាំងអស់ ។ សម្រេច​ចុង​ក្រោយ Lyndsey ​ជ្រើស​យក Gwen Stefani ជា​គ្រូ​បង្វឹក​។

 

ចង់​ដឹង Lyndsey ​មាន​សមត្ថភាព​យ៉ាង​ណា​សូម​មើល​វីដេអូ​របស់​នាង​ខាង​ក្រោម៖

 

ចុចអាន៖៨ឆ្នាំ​​តែ​ច្រៀង​​ខ្លាំង​មិន​ចាញ់​មនុស្ស​ធំ ធ្វើ​ឲ្យ​ Coach គ្រប់​គ្នា​ចង់​បាន​ឡើង​ញ័រ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ zeibiz ​​