Justin Bieber ចាត់​ទុក​​ស្នេហា​រវាង​ខ្លួន​និង Selena Gomez ដូច​ជា​អាពាហ៍ពិពាហ៍​មួយ

  • 2015-09-30 16:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​​ម្ចាស់​បទ "What Do You Mean?” បាន​ចែក​រំលែក​បទ​ពិសោធន៍​​ពី​ចំណង​ស្នេហា​របស់​​ខ្លួន​ជាមួយ អតីត​មិត្ត​ស្រី Selena Gomez នៅ​លើ​ទស្សនាវដ្ដី Complex ​ច្បាប់​សម្រាប់​ខែ​តុលា និង វិច្ឆិកា។

 

 

រឿង​ស្នេហា​ដែល​ជួប​​ហើយ​បែក​របស់​តារា​ចម្រៀង​​​វ័យ​ក្មេង Justin Bieber និង Selena Gomez ធ្លាប់​​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​ញឹក​ញាប់​អស់​រយៈ​ពេល​យ៉ាង​យូរ។ ឥឡូវ​នេះ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​យក​ស្នេហា​ថ្មី​រៀង​ៗ​ខ្លួន​ Justin Bieber បាន​បើក​ចិត្ត​និយាយ​ពី​រឿង​ដែល​បាន​កន្លង​ផុត​ទៅ។

 

​​​ក្នុង​ឱកាស​ក្លាយ​ជា​តារា​ក្រប​មុខ​របស់​ទស្សនាវដ្ដី Complex ​តារា​ចម្រៀង​​វ័យ ២១ ឆ្នាំ បាន​​និយាយ​ថា "ពួក​យើង​បាន​ស្រលាញ់​គ្នា​ខ្លាំង​ណាស់ គ្មាន​អ្វី​ដែល​​​សំខាន់​ជាង​នេះ​ទៀត​ទេ។ ខ្ញុំ​បាន​រើ​ទៅ​រស់​នៅ​ជាមួយ Selena នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ទើប​តែ​ ១៨ ឆ្នាំ។ នៅ​ពេល​នោះ​​វា​ហាក់​បី​ដូច​ជា​ពួក​យើង​បាន​រៀប​ការ​ជាមួយ​​គ្នា​អីចឹង។ រស់​នៅ​ដោយ​ឡែក​ជាមួយ​មនុស្ស​ស្រី​ម្នាក់​នៅ​ពេល​នោះ​​ជា​​ពេល​ដែល​លំបាក​​សម្រាប់​​ក្មេង​ដូច​ជា​ខ្ញុំ។ នៅ​ពេល​ដែល​​មាន​ជម្លោះ​កើត​ឡើង ខ្ញុំ​​បាត់បង់​សតិ​អារម្មណ៍ ហើយ Selena នឹង​បាត់​បង់​ការ​គ្រប់​គ្រង​របស់​នាង​ដែរ។ ហើយ​ពួក​យើង​នឹង​ចាប់​​ផ្ដើម​ឈ្លោះ​គ្នា​ដូច​ផ្គរ​រន្ទះ ដោយ​សារ​តែ​ពួក​យើង​បាន​​ទុក​ចិត្ត​​គ្នា​ពេក។ ក្រោយ​មក​អ្វី​ដែល​ខ្ញុំ​បាន​យល់​គឺ​ថា ​ស្នេហា​គឺ​ជា​ជម្រើស​​របស់​យើង វា​មិន​មែន​​តាម​តែ​អារម្មណ៍​នោះ​ទេ។ ស្នេហា​នៅ​ជីវិត​ខាង​ក្រៅ​គឺ​មិន​​​មាន​ភាព​ផ្អែម​ល្ហែម​ដូច​នៅ​​ក្នុង​​រឿង​និទាន​ឡើយ"។

 

 

បន្ទាប់​ពី​ការ​បែក​បាក់​នេះ Justin មាន​បញ្ហា​ពាក់​ព័ន្ធ​ខាង​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤។ ម្ចាស់​បទ "Baby” បាន​និយាយ​រំលឹក​ពី​រឿង​ខ្លួន​ត្រូវ​គេ​ចាប់​ខ្លួន​ថា "ពួក​ប៉ូលិស ចង់​បាន​តែ​ចំណាប់​អារម្មណ៍​ពី​សារ​ព័ត៌មាន​ ខ្ញុំ​មិន​ដែល​បើក​បរ​ហួស​ល្បឿន​កំណត់ ខ្ញុំ​មិន​ដែល​រើស​អើង​ក្រុម​អ្នក​ភេទ​ទី​បី។ ក្រុម​ប៉ូលិស​ទាំង​នោះ​គ្រាន់​តែ​ចង់​ល្បី​ឈ្មោះ​ដោយ​ចាប់​បាន​តារា​មាន​ឈ្មោះ​ល្បី។ ខ្ញុំ​បាន​​ជាប់​គុក​អស់​រយៈ​ពេល ២៤ ម៉ោង ហើយ​​រឿង​ដែល​ពិបាក​ទ្រាំ​បំផុត​នៅ​ក្នុង​នោះ​គឺ​វា​រងា​ខ្លាំង​ណាស់"។

 

"នៅ​ពេល​ដែល​យើង​មាន​អាយុ ២០ ឆ្នាំ តែង​តែ​មាន​រឿង​មិន​ល្អ​​បន្តិចបន្តួច​កើត​ឡើង​ជានិច្ច ដូច​​ជា​ការ​រឹងរូស​ជាដើម។ នៅ​ពេល​នេះ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ​ហើយ​ខ្ញុំ​ចាប់​ផ្ដើម​យល់​ពី​​ខ្លួន​ឯង និង​​បាន​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​ល្អ​មួយ​ចំនួន​ដែល​​មិន​ភ័យ​ខ្លាច​​នឹង​​ការ​ប្រាប់​នូវ​អ្វី​ជា​ការ​ពិត​ដល់​ខ្ញុំ"៕

 

 
 

 

ចុចអាន៖បទ​ថ្មី​របស់ Justin Bieber បំបែក​កំណត់​ត្រា​របស់ One Direction

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖extratv

អត្ថបទថ្មី