៨​យ៉ាង​ស្រីៗ​ចំណាំ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ ពេល​គេ​ស្រលាញ់​យើង

  • 2014-10-17 17:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មជាតិ ស្រីៗ​មិន​ងាយ​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​លើ​មនុស្ស​ដែល​នាង​ចាប់​ចិត្ត​ស្រលាញ់​នោះ​ឡើយ ព្រោះ​អៀន។ បើ​ចង់​ដឹង​ថា នាង​មាន​ចិត្ត​លើ​យើង ឬ​ក៏​អត់ អាន​ខាង​ក្រោម​ចប់ ទើប​ដឹង!

 

រូប​តំណាង

 

១. នាង​លេច​មុខ​ដោយ​"ចៃដន្យ"​ច្រើន​ពេក​ហើយ។ នាង​ដូចជា​ចង់​ឲ្យ​យើង​សម្គាល់​ឃើញ​នាង​នៅ​កន្លែង​អាហារ​ពេលព្រឹក ថ្ងៃ​ត្រង់ នៅ​ក្លឹប ​នៅ​កន្លែង​ធ្វើការ។ល។

«មិន​មែន​ទេ​ដឹង? ខ្ញុំ​ទើប​តែ​ឃើញ​នាង​ចុះ​តាម​ជណ្ដើរ​ទៅ​កន្លែង​ញ៉ាំ​អី​មួយ​នាទី​មុន ឥឡូវ​មក​ឃើញ​នៅ​ក្នុង​បណ្ណាល័យ​នេះ​ទៀត?» រឿង​វា​មិន​ជួន​គ្នា​ពេក​ទេ​ដឹង?

 

២. នាង​បាន​ឲ្យ​មក​យើង​នូវ​ភាគ​ច្រើន​បំផុត​នៃ​ពេលវេលា​តែង​តែ​ឆ្លើយ​តប​ការ​ហៅ​ទូរស័ព្ទ​របស់​យើង​ដោយ​សប្បាយចិត្ត​ខ្លាំង​ ហើយ​ជួន​កាល​និយាយ​រំអុក​មាយា។

 

៣. ពេល​យើង​និយាយ​នាង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​តែង​ចង​ចាំ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ប្រាប់​សូម្បី​តែ​រឿង​តូចតាច ​ដូចជា​ភេសជ្ជៈ​សំណព្វចិត្ត​របស់​យើង​ ពណ៌​យើង​ចូលចិត្ត​ ក្រុម​កីឡា​សំណព្វ ទស្សនៈ​នយោបាយ ឬ​ទស្សនៈ​ជីវិត​របស់​យើង។

 

រូប​តំណាង

 

៤. នាង​ហាក់​បី​ដូចជា​មិន​មាន​ភាព​សុខ​ស្រួល​ទេ​ គឺ​រសាប់រសល់​នៅ​ពេល​ដែល​យើង​បង្ហាញ​វត្តមាន។ នាង​អាច​ថា​ព្រួយ​បារម្ភ​អំពី​សក់​របស់​នាង សំលៀកបំពាក់​របស់​នាង​សំពត់​ខ្លី​ពេក? អាវ​ពណ៌​ឆើត​ពេក​ឬ​អ្វីៗ​ជាច្រើន​ដែល​អ្នក​អាច​បង្ក​សម្ពាធ​ឲ្យ​នាង​។

 

៥. នាង​ខឹង​ ឬ​ក្រៀម​ស្រពោន​នៅ​ថ្ងៃ​ដដែល​ណា​មួយ​ បន្ទាប់​ពី​នាង​បាន​ឃើញ​អ្នក​នៅ​ក្បែរ​ស្រី​ផ្សេង​ណា​ម្នាក់។ នាង​ច្រណែន​របៀប​ស្ងៀមស្ងាត់​ តែ​មាន​ចេតនា​ឲ្យ​អ្នក​ដឹង​ថា​នាង​អន់​ចិត្ត។

 

៦. នាង​និយាយ​ពាក្យ​ឌឺ​ដង​ច្រើន។ បញ្ជោះ​បន្សោក​ឲ្យ​អ្នក​ខឹង​ ឬ​លេង​សើច​ជាមួយ​អ្នក​ច្រើន​ជាង​អ្នក​ដទៃ។

 

៧. នាង​មិន​សូវ​ហ៊ាន​សម្លឹង​ភ្នែក​អ្នក​ចំ​ទេ​ នៅ​ពេល​និយាយ​គ្នា​ ប៉ុន្តែ​បើ​អ្នក​ច្រឡំ​ប៉ះ​ពាល់​នាង​បន្តិច​បន្តួច​ នាង​មិន​បង្ហាញ​សញ្ញា​អ្វី​ខឹង​សម្បារ​ទាំង​អស់។

 

៨. នាង​និយាយ​ពី​ប៉ា​នាង​ប្រាប់​អ្នក។ ស្រីៗ​ស្រលាញ់​ប៉ា​ច្រើន​ដូច​ប្រុសៗ​ស្រលាញ់​ម៉ាក់​ដែរ។ តែ​នាង​កម្រ​និយាយ​ពី​ភាព​គួរ​ឲ្យ​ស្រលាញ់​ដក់​ជ្រៅ​ក្នុង​ចិត្ត​ទាក់ទង​នឹង​ប៉ា​នាង​ណាស់​ លើកលែង​តែ​អ្នក​ជា​បុរស​ដែល​មាន​លក្ខណៈ​ប្រដំ​ប្រសង​នឹង​ប៉ា​នាង​ដែរ។ បើ​នាង​និយាយ​ពី​ប៉ា​នាង​ អ្នក​មាន​ឱកាស​កោត​សរសើរ​បុរស​នោះ​ ​ប្រសិន​អ្នក​ស្រលាញ់​នាង​ដែរ​ ព្រោះ​នាង​នឹង​ពេញ​ចិត្ត​អ្នក​កាន់​តែ​ខ្លាំង​៕

 

អាន​អត្ថបទ៖ ៥ ​​ស្តាយ៍​​​​​​​ជោគជ័យ​​​ឲ្យ​​​នាង​​​លង់​​វង្វេង​​​​​​តាម​​ Chat

 

ដោយ៖ សុផាត

អត្ថបទថ្មី