ពេលផ្ញើ CV តាមអ៊ីម៉ែល ចៀសវាងកំហុស៤យ៉ាងនេះ
- 2015-10-06 21:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលផ្ញើ CV តាមអ៊ីម៉ែល ចៀសវាងកំហុស៤យ៉ាងនេះ
ចន្លោះមិនឃើញ
ការផ្ញើ CV តាមរយៈសារអេឡិចត្រូនិក (E-mail) មានលក្ខណៈពេញនិយមណាស់នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់យកទៅដោយផ្ទាល់នៅដល់ក្រុមហ៊ុន ឬស្ថាប័ននោះទេ។ ប៉ុន្តែតាមរយៈការផ្ញើតាមអ៊ីម៉ែលនោះ ក៏អាចជះឥទ្ធិពលមិនល្អផងដែរ ប្រសិនបើអ្នកមិនបានដឹងច្បាស់អំពីរបៀបផ្ញើដែលត្រឹមត្រូវទេនោះ។ វិបសាយ CV Plaza បានបង្ហាញអំពីកំហុសមួយចំនួនដូចខាងក្រោម៖
១. សរសេរចំណងជើងជាអក្សរធំទាំងអស់ អ្នកដាក់ពាក្យរកការងារមួយចំនួន ប្រើប្រាស់អក្សរធំៗ ( Capital Letters) ជាចំណងជើងក្នុង Subject របស់អ៊ីមែល ផ្ញើទៅឲ្យក្រុមហ៊ុន ឬស្ថាប័ន ដើម្បីទទួលបានការចាប់អារម្មណ៍ ឧទាហរណ៍ " MARKETING ASSISTANT"។ ផ្ទុយទៅវិញវាមិនទទួលបានការចាប់អារម្មណ៍នោះទេ ប៉ុន្តែវាអាចជាការរំខានមួយទៅវិញនោះទេ។ ២. សាររាក់ទាក់ស្វាគមន៍ពុំសមរម្យត្រឹមត្រូវ សារស្វាគមន៍ក៏បង្ហាញពីលក្ខណៈផ្លូវការ ឬមិនផ្លូវការនៃការផ្ញើ CV របស់អ្នកដែរ។ អ្នកមិនគួរប្រើពាក្យមួយចំនួនដូចខាងក្រោម៖
-Hello, -Hey, -Hi, -What's up? គួរប្រើពាក្យ " Dear" ដែលជាលក្ខណៈផ្លូវការ ជំនួសពាក្យខាងលើក្នុងការសរសេរស្វាគមន៍ទៅកាន់មន្ត្រីអ្នកជ្រើសរើសបុគ្គលិក។ សម្រាប់ការបញ្ចប់ មិនគួរប្រើពាក្យ៖ -Bye,
-Bye bye,
-Cya
-Goodbye
-Thanks
-Cheers
-‘Yours Sincerely’ នៅពេលអ្នកស្គាល់ឈ្មោះអ្នកទទួលសារ។ ឧទាហរណ៍នៅពេលផ្ដើមឃ្លា ‘Dear Mrs Sopheak Reaksa’ ឬម្យ៉ាងទៀត អ្នកអាចបញ្ចប់ដោយឃ្លា៖
-Best regards, {ឈ្មោះរបស់អ្នក}
-Kind regards, -{ឈ្មោះរបស់អ្នក}
-Best wishes, {ឈ្មោះរបស់អ្នក} ៣. សរសេររៀបរាប់ឆ្ងាយពីប្រធានបទការងារ ការសរសេរផ្ញើក្នុងអ៊ីម៉ែល រៀបរាប់ឆ្ងាយពីប្រធានបទការងារគឺធ្វើឲ្យអ្នកទទួលសារចាត់ទុកថាអ្នកសរសេរពុំផ្លូវការ។ គប្បីសរសេរឲ្យចំៗគោលបំណងនៃការដាក់ពាក្យការងារតែម្ដង និងពត៌មានមួយចំនួនពាក់ព័ន្ធនឹងក្រុមហ៊ុនដែលបានដាក់ពាក្យ។ មិនចាំបាច់រៀបរាប់ច្រើន ព្រោះខ្លឹមសារទាំងអស់នឹងរ៉ាយរ៉ាប់បន្ថែមក្នុង CV និង Cover Letter។ ទម្រង់គំរូសមរម្យដូចជា៖ Dear Sir/Madam
My name is _______ and I received your contact information through your company web site. I am interested in applying for a position in your Accounts department, and currently have over two years of experience in this area.
Please find attached to this e-mail a copy of my CV that details my past experience.
I will follow up with you during the week to confirm that you have received this e-mail. I look forward to speaking with you. Regards,
៤. ការភ្ជាប់ CV និង Cover Letter (Attachments)
ការភ្ជាប់ CV និង Cover Letter គួរបង្កើតឈ្មោះឯកសារឲ្យបានសមរម្យច្បាស់លាស់ផងដែរដើម្បីអ្នកទទួលសារងាយស្រួលរកមើល។ ការដាក់ឈ្មោះ 'Attachment 1' និង 'Attachment 2' គឺអាចធ្វើឲ្យអ្នកទទួលសារគិតថា អ្នកជាមនុស្សគ្មានសណ្ដាប់ធ្នាប់មិនដឹងថាមួយណាជា CV ឬ Cover Letter។ គប្បីសរសេរដាក់ ថា CV រួចដាក់ឈ្មោះ និងត្រកូលតែម្ដង។ អ្វីដែលត្រូវឲ្យប្រាកដមួយទៀតនោះគឺភ្ជាប់ឯកសារគប្បីជា File PDF ព្រោះងាយស្រួលសម្រាប់អ្នកមើល និងមានទំហំមិនលើសពី ២ MB៕ ចុចអាន៖ ការងារ១២ប្រភេទ ស័ក្ដិសមសម្រាប់អ្នកចូលចិត្តធ្វើដំណើរ
ចុចអាន៖ ចង់បានការងារធ្វើពេលរៀនចប់ និស្សិតគួរគិតលើអ្វីខ្លះ?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ cvplaza, rediff