ចង់​បាន​ការងារ​ធ្វើ​ពេល​រៀន​ចប់ និស្សិត​គួរ​គិត​លើ​អ្វី​ខ្លះ?

  • 2015-06-30 17:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​​​បញ្ចប់​ការ​សិក្សាតាម​សាកលវិទ្យាល័យ​មិន​តិច​​ទេត្អូញត្អែ​ថា ពិបាកឬ​មិន​ទាន់​រក​ការងារ​​​ធ្វើបាន ដែល​ជា​បញ្ហា​មួយ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន។ ដើម្បី​បាន​ការងារ​ធ្វើ​ពេល​រៀន​ចប់ តើ​និស្សិត​គួរ​គិត​លើ​ចំណុច​អ្វី​ខ្លះ?

 

លោក អ៊ុក វីឡា ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ក្រុមហ៊ុន CoCa-Cola ប្រចាំ​ប្រទេស​កម្ពុជាបាន​ឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ​ពេល​រៀន​ចប់ និស្សិត​គួរ​មើល​លើ​៤​ចំណុច៖

 

លោក អ៊ុក វីឡា ក្នុងសិក្ខាសាលាស្ដីពី"តម្រង់ទិសអាជីពការងារ" នៅ RULE

 

១. បទ​ពិសោធន៍​ការងារ៖ និស្សិត​មិន​គួរ​​ផ្ដោត​លើ​ជំនាញ ដែល​ខ្លួន​រៀន​​មួយ​មុខ​នោះ​ទេ តែ​ត្រូវ​មាន​បទ​ពិសោធន៍​ការងារទាក់ទង​នឹង​ជំនាញ និង​​ការងារ​ផ្សេងៗផង​ដែរ ​ដើម្បី​តម្រង់​ទិសដៅ និង​ជាទុន​នៅ​ថ្ងៃ​ក្រោយ។ ពួកគេ​ត្រូវ​ឱ្យ​តម្លៃ​បទ​ពិសោធន៍ការងារ​ទាំងអស់។

 

២. ជំនាញ៖ និស្សិត​​ត្រូវ​​យក​ចិត្ត​ទុកដាក់​លើ​ជំនាញ​ខ្លួន​រៀន​ និង​ខិតខំ​ឱ្យ​​ចេះ ​ឱ្យចាំ ​ចេះ​ធ្វើ បើ​និយាយ​ឱ្យ​ខ្លី​គឺ​​មាន​សមត្ថភាព។

 

៣. ការ​ស្គាល់​ខ្លួន​ឯង៖ ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ខ្លាំង​អ្វី ខ្វះខាត​អ្វី ចូល​ចិត្ត​អ្វី ចង់​បាន​អ្វី អាច​ធ្វើ​ការងារ​យ៉ាង​មិច? ជាមួយ​អ្វី ឬ​អ្នកណា​ខ្លះ? មាន​ទំនុក​ចិត្ត​ដែរ​ឬទេ? ស្វែង​យល់​​ខ្លួន​ឯង​ច្បាស់ មិន​ពិបាក​យល់​ចិត្ត​អ្នកដទៃ​ទេ។

 

៤. ទំនាក់ទំនង៖ មនុស្ស​ខ្វះ​ទំនាក់ទំនង ប្រៀប​បី​​ជា​ធ្វើការ​ក្នុង​ក្រុមហ៊ុន មួយ​តែ​ម្នាក់​ឯង​អ៊ីចឹង។ ​ទំនាក់ទំនង​​ល្អ ការងារ​រីកចម្រើន ចំណងមិត្តភាព​ខ្លាំង។​​

 

បន្ថែម​លើនេះ លោក​ក៏​បាន​បញ្ជាក់​ពី​របៀប​បង្កើត​ CV សរសេរ Cover Letter របៀប​ធ្វើ​បទ​សម្ភាសន៍ តុបតែងខ្លួន ឱ្យ​​ទាក់ទាញ និង​ចាប់​អារម្មណ៍​ ដែល​ជា​ផ្នែក​មួយ​ជួយបេក្ខជន ឱ្យ​ងាយ​ជាប់​ការងារ។ លោក​ថា CV ត្រូវ​មាន​សណ្ដាប់​ធ្នាប់ ស្រួល​មើល និង​បញ្ជាក់​ពី​ប្រវត្តិរូប បទពិសោធន៍ការងារ និង​ចំណុច​ផ្សេងៗ​ឱ្យ​ច្បាស់លាស់ ចំណែក  Cover Letter ត្រូវ​ខ្លី​ហើយ​ខ្លឹម៕

 

 

ចុចអាន៖ ស្ដាប់​និស្សិត​ និង​ អ្នក​ជំនាញ​និយាយ​ពី​​រឿង​ដាក់ CV ​ធ្វើ​ការ

ចុចអាន៖ ស៊ុន សាមឌី​​៖ “ទោះ​​​ពិបាក​ទ្រាំ​ ខ្ញុំ​នឹង​​ប្រឹង​ដើម្បី​​ខ្លួន​ឯង​”

ចុចអាន៖ សិស្ស​កម្ពុជា​៨​រូប​ឈ្នះ​មេដាយ​មាស​ ប្រាក់​ ​និង​សំរិទ្ធិ​នៅ​សហរដ្ឋអាមេរិក​​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី