ស្ដាប់​និស្សិត​ និង​ អ្នក​ជំនាញ​និយាយ​ពី​​រឿង​ដាក់ CV ​ធ្វើ​ការ

  • 2015-06-23 21:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ជា​ច្រើន​ដឹង​ និង ​ស្គាល់​ថា ក្នុង CV ត្រូវ​មាន​អ្វី​ខ្លះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បារម្ភ​ និង ​ស្រពិចស្រពិល មិន​ដឹង​រៀប​ចំ CV  បែប​ណា​ឲ្យ​គេ​ឃើញ​ហើយ ពេញ​ចិត្ត​ហៅ​សម្ភាស។

 

និស្សិត​ ៤​ នាក់ បាន​ឲ្យ Sabay ដឹង​ថា ការសរសេរ CV សម្រាប់​ពួក​គេ មិន​សូវ​ជា​ជួប​ការ​លំបាក​ណាស់​ណា​ទេ ដោយសារ​កន្លង​មក​ពួក​គេ​បាន​ទទួល​ការ​ណែនាំ​រួម​ទាំង​មើល​គំរូ​តាម​ពី​រៀម​ច្បង សាស្ត្រាចារ្យ និង Internet។ តែ​អ្វី​ដែល​លំបាក​ខ្លាំង​បំផុត​គឺ ស្មុគ​ស្មាញ​មិន​ច្បាស់​ថា CV បែប​នេះ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​អាច​ឲ្យ​ក្រុម​ហ៊ុន​ចាប់​អារម្មណ៍​ហៅ​មក​បំពេញ​ការ​ងារ​បាន​ឬ​ក៏​អត់។

 

 

 

 

 

ចំណែក លោក លន់ ដា​នេ ប្រធាន​ផ្នែក​គ្រប់​គ្រង​ធនធាន​មនុស្ស​នៅ​ក្រុម​ហ៊ុន RMA Cambodia និយាយ​ថា នៅ​ក្នុង​ក្រុម​ហ៊ុន​លោក មាន​មុខ​តំណែង​ជា​ច្រើន​ជាង​ ៣០០ កំពុង​ត្រូវ​ការ​បុគ្គលិក ប៉ុន្តែ ​អ្វី​ដែល​លោក​ផ្ដោត​ខ្លាំង​ជាង​គេ គឺ CV ដែល​បង្ហាញ​ពី​អត្តចរិត​ល្អ​របស់​បុគ្គល។

 

លោក បន្ត​ថា "ខ្ញុំ​សូម​ជូន​យោបល់​ឲ្យ​ប្អូន​ៗ​ទាំង​អស់ ចេះ​បង្កើត​អី​ខុស​ពី​គេ។ យើង​រៀន​ចប់​ដូច​គ្នា តែ​យើង​គួរ​សរសេរ CV បាន​ពាក់​ព័ន្ធ​នឹង​សង្គម ​និង​ ស្ថាប័ន​ណា​មួយ"។ វា​ជា​ការ​បង្ហាញ​ក្នុង​អំលុង​ពេល​សិក្សា ក្រៅ​ពី​រៀន គាត់​ក៏​ឆ្លៀត​ពេល​ផ្សារ​ភ្ជាប់​ខ្លួន​នឹង​សកម្មភាព​ខាង​ក្រៅ​ល្អ​ៗ​ជាមួយ​សង្គម និង​ ការ​ចូល Internship នៅ​ស្ថាប័ន​ណា​មួយ ទោះ​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ដោយ ដែល​ជា​សកម្ម​មួយ​បង្ហាញ​ថា ​គាត់​ចិត្ត​រៀន​អ្វី​ដែល​ថ្មី​ ដែល​មិន​មែន​មាន​តែ​ទ្រឹស្ដី​ក្នុង​សាលា។

 

 

ចំពោះ អ្នក​ស្រី ថន ថា​ណា​រ៉ែន អ្នក​ពិគ្រោះ​ខាង​ធនធាន​មនុស្ស​នៅ​ក្រុម​ហ៊ុន Job Cambodia បាន​ផ្ដល់​ជា​យោបល់​ថា កន្លង​មក​អ្នក​ស្រី​សង្កេត​ឃើញ​ថា ការ​សរសេរ CV របស់​សិស្ស និស្សិត​មួយ​ចំនួន​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ផង​ដែរ។ ដូច​ជា លេង​ពណ៌​ស្ទីល​ច្រើនពេក ​ដាក់​លេខ​ទូរសព្ទ​ទំនាក់ទំនង​មិន​ត្រឹម​ត្រូវ និង​ ការ​សរេសរ CV ច្រើន​ទំព័រ​ពេក ព្រម​ទាំង​ការ​សរសេរ​បន្លំ​ព័ត៌មាន។ ​ សិស្ស និស្សិត​គួរ​តែ​រៀប​ចំ CV ឲ្យ​មាន​លំដាប់​លំ​ដោយ ខ្លី​ៗ​ដោយ​សរសេរ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ចៀស​វាង​ឱកាស​បាត់​បង់​នូវ​ការ​ហៅ​សម្ភាស​ពី​ក្រុម​ហ៊ុន៕

 

 

 

 

សូមអាន៖​  តើ​គួរ​​ចរចា​ប្រាក់​ខែ​​​​បែប​ណា​ពេល​សម្ភាស​ការងារ?

 

 

អត្ថបទ៖ លឹម សុ​នា​

​​

អត្ថបទថ្មី