អាល់ប៊ុម​ទោល​ទី​មួយ​របស់​ Taeyeon​ ជាប់​លេខ​មួយ​លើ​ iTune​ ក្នុង​​១០​ប្រទេស

  • 2015-10-07 23:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយ​ភាព​របស់​មេ​ក្រុម​ Girls' Generation​ នាង​ Taeyeon​ ពិត​ជា​មិន​ធម្មតា​មែន។ ក្រោយ​ពេល​បញ្ចេញ​អាល់ប៊ុម​ទោល​ទី​មួយ​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ បទ​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​ បាន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ក្នុង​ចំណោម​បទ​ចម្រៀង​​ក្នុង​ iTunes​ ទាំង​១០​ប្រទេស​ នៅ​លើ​ពិភពលោក។

 

 

 

គិត​ដល់​ម៉ោង​ ៧:៥០​ នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ ខែ​តុលា​ អាល់ប៊ុម​ "I”​ របស់​ Taeyeon​ បាន​ជាប់​លេខ​មួយ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រ៊ុយណេ​, កូស្តារីកា​, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ប៉ាណាម៉ា​, ហ្វីលីពីន, សិង្ហបុរី,​ ថៃ,​ វៀតណាម​, ចិន​ (ក្រុង​ហុងកុង​ និង​ក្រុង​ម៉ាកាវ)​ ព្រម​ទាំង​កោះ​តៃវ៉ាន់។

 

ក្រៅ​ពី​បាន​ជាប់​លេខ​មួយ​នៅ​បណ្ដា​ប្រទេស​ខាង​លើ​ Taeyeon ក៏​មាន​មុខ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ១០ នៅ​លើ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ ដោយ​ក្នុង​នោះ​រួម​មាន​លេខ​២ នៅ​ប្រទេស​ស៊ុយអែត​ និង​ម៉ិកស៊ីកូ,​ លេខ៣​ និង​លេខ​៤ ​នៅ​ជប៉ុន,​ លេខ៥​ នៅ​ហ្វាំងឡង់​ និង​ព័រទុយហ្គាល់​, លេខ៦ នៅ​កាណាដា, លេខ​៧​ នៅ​ហុងគ្រី,​ លេខ​៨​នៅ​នូវែលហ្សេឡង់, និង​លេខ​១០​នៅ​សហរដ្ឋ​អាមេរិក៕

 

 

-ចុច​អាន៖ តារា​សម្ដែង​ស្រី​ថៃ​ ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ allkpop