តារា​ម៉ូដែល​សិចស៊ី​ថៃ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​រឿង​ប្រើប្រាស់​និង​លក់​គ្រឿងញៀន

  • 2015-10-16 16:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​និង​ជា​អតីត​ជយលាភី​លេខ​២​​ក្នុង​កម្មវិធី​ប្រលង​បវរកញ្ញា ​Miss Maxim 2015 នាង Looksorn ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​ជា​មួយ​មិត្ត​ប្រុស​​ជនជាតិ​​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ខុនដូ​ទំនើប​មួយ​នៅ​តំបន់​ Huai Khwang ទីក្រុង​បាងកក​បន្ទាប់​ពី​រ​ក​ឃើញ​សារធាតុ​ញៀន Methamphetamine (ម៉ា​ទឹកកក)​មួយ​ចំនួន។

 

 

ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​​ឆ្មក់​ចូល​ចាប់​គូ​ស្នេហ៍​ទាំង​ពីរ​ក្នុង​ខុនដូ​ទំនើប​ខាង​លើ​ រួម​ទាំង​មនុស្ស​១៦​នាក់​ផ្សេង​ទៀត​ដែល​ជា​ជនជាតិ​ថៃ​និង​និង​បរទេស​ ដោយ​រក​ឃើញ​សារធាតុ​ញៀន​ Methamphetamine ចំនួន ៣,៥ក្រាម។ ក្រោយ​ពី​ឃាត់​ខ្លួន​ភ្លាម​ៗ Looksorn ត្រូវ​បាន​គេ​ឃុំ​​ក្នុង​​ពន្ធនាគារ​របស់​តុលាការ​ព្រហ្មទណ្ឌ Ratchada ។

​​​​​​​​

តារា​ម៉ូដែល​ Looksorn បាន​សារភាព​ក្រោយ​ឃាត់​ខ្លួន​ថា នាង​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​អស់​រយៈពេល​២​ខែ​មក​ហើយ ពីព្រោះ​តែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន។ នាង​ក៏​បាន​សូមទោស​​ចំពោះ​ទង្វើ​មិន​គប្បី​​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​តារា​ម៉ូដែល​អាក្រក់​ម្នាក់​។

 

 

ប៉ូលិស​បាន​រក​ឃើញ​ថា គូស្នេហ៍​ទាំង​ពីរ​ពិត​ជា​បាន​ប្រើ​សារធាតុ​ញៀន​ពិត​មែន​ ក្រោយ​ធ្វើ​ការ​ពិសោធន៍​លើ​ពួក​គេ និង​បាន​ចោទប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ប្រើប្រាស់​ និង​លក់​សារធាតុ​ញៀន។

 

តាម​សម្ដី​ប៉ូលិស​លោក Sutthisan បាន​ថ្លែង​ឲ្យ​ដឹង​ថា ​មិត្ត​ប្រុស​របស់ Looksorn ដែល​មាន​ឈ្មោះ​ថា Low You Ting ឬ Jonathan ធ្លាប់​ត្រូវ​ចាប់​ខ្លួន​ម្ដង​ហើយ​កាល​ពី​ខែ​កក្កដា ដោយ​សារ​មាន​ទុក​​ថ្នាំ​ញៀន Ecstasy ៣គ្រាប់​ជាប់​ខ្លួន ប៉ុន្តែ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ បើ​តាម Daily News បាន​ឲ្យ​ដឹង​ថា Jonathan គឺ​ជា​ភ្នាក់ងារ​តារា​ម៉ូដែល​និង​ឈ្មួញ​គ្រឿងញៀន​ក្នុង​ចំណោម​តារា​ម៉ូដែល​ផង​ដែរ។

 

 

 

 

 

 

ចុចអាន៖តារា​ម៉ូដែល​ចិន​​រូប​ស្រស់​ត្រូវ​ជាប់​គុក​៥​ឆ្នាំ ដោយ​សារ​​បើក​​វង់​ល្បែង

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts