YG ឆ្លើយ​តប​រឿង Minzy ចង់​ចេញ​ពី​ក្រុម 2NE1

  • 2014-10-18 00:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG Entertainment បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​នេះ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​ចាកចេញ​របស់​ Minzy សមាជិក​ក្រុម 2NE1។

 

ពាក្យ​ចចាមអារ៉ាម​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល Minzy បាន​ប្ដូរ​ឈ្មោះ​គណនី Instargram របស់​នាង​ពី "minzy21mz” ទៅ​ជា "min_mz” និង​បាន​លុប​ពាក្យ "2NE1” ចេញ​ពី​គណនី​របស់​នាង។ ដោយ​ថ្មី​ៗ​នេះ គេ​បាន​ឮ​ព័ត៌មាន​ជា​ច្រើន​អំពី​ការ​រង្គោះរង្គើ​ក្នុង​ក្រុម​ចម្រៀង​ជា​ច្រើន​ដូច​ជា Girls' Generation, MBLAQ, និង EXO អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា 2NE1 នឹង​មាន​បញ្ហា​ដូច្នេះ​ដែរ។

 

ផលិតកម្ម YG បាន​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ថា សកម្មភាព​លើ​បណ្ដាញ​សង្គម​របស់ Minzy មិន​ពាក់ព័ន្ធ​នឹង​ការ​បែកបាក់​របស់​ក្រុម 2NE1 ឡើយ។ បច្ចុប្បន្ន​ពួក​គេ​នៅ​បន្ត​សកម្មភាព​ក្រុម​ជា​ធម្មតា នៅ​ទីក្រុង​ម៉ាកាវ ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​មាន​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ដោយ​មាន​សមាជិក​ទាំង ៤​នាក់​ដដែល។

 

ឥលូវ​នេះ Minzy បាន​បន្ថែម​ពាក្យ 2NE1 លើ​គណនី​ Instargram របស់​នាង​វិញ​ហើយ ខណៈ​សមាជិក​ទាំង ៤​របស់​ក្រុម 2NE1 នៅ​តែ​បន្ត​សកម្មភាព​ប្រគំ​តន្ត្រី​ទេសចរណ៍ "ALL OR NOTHING” នៅ​ឡើយ ៕​

 

 អានអត្ថបទ៖ CL ក្រុម 2NE1 ត្រៀម​ចេញ​អាល់ប៊ុម​លើ​ទី​ផ្សារ​អាមេរិក

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo