Selena Gomez និយាយផ្ទាល់មាត់ពីព័ត៌មានស្នេហាជាមួយ Brooklyn Beckham
- 2015-10-20 17:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez និយាយផ្ទាល់មាត់ពីព័ត៌មានស្នេហាជាមួយ Brooklyn Beckham
ចន្លោះមិនឃើញ
ពេលថ្មីៗកន្លងទៅ តារាចម្រៀងប៉ុប Selena Gomez បានចូលរួមសម្ភាសន៍ក្នុងកម្មវិធី Watch What Happens Liv និងបាននិយាយច្រានចោលគ្រប់យ៉ាងចំពោះរឿងមានទំនាក់ទំនងស្នេហាជាមួយកំលោះវ័យក្មេង Brooklyn Beckham។
ការលើកឡើងរបស់អតីតមិត្តស្រី Justin Bieber កើតមាន ក្រោយមានពាក្យលេចឮថា នាងគឺជាដើមហេតុដែលនាំឲ្យ Brooklyn និងមិត្តស្រី Chloe Moretz បែកបាក់គ្នា។ ក្នុងកម្មវិធីលោក Andy Cohen ដែលជាពិធីករបានសាកសួរពីរឿងរបស់ Selena និង Brooklyn ។
ភ្លាមនោះSelena បានតបថា៖"តើគាត់អាយុប៉ុន្មានហើយ មិនមែន១៦ទេ? បច្ចុប្បន្ន ខ្ញុំមើលទៅដូចអាយុ១៦ឆ្នាំ ប៉ុន្តែខ្ញុំមានអាយុ២៣ឆ្នាំហើយ។ ខ្ញុំធ្លាប់ថតភាពយន្តជាមួយ Chloe ហើយនាងគឺជាមនុស្សពូកែម្នាក់"។ ម្ចាស់បទ”Love You Like A Love Song” បានបន្តថា៖"ខ្ញុំមិនដឹងថាមានអ្វីកើតឡើងអំពីពួកគេនោះទេ ប៉ុន្តែពួកគេមើលទៅដូចជាមិនអីទេ ហេតុអ្វីបានពួកយើងវិនិច្ឆ័យពីទំនាក់ទំនងរបស់ពួកគេ"។
កន្លងទៅរឿងរ៉ាវរបស់ Selena Gomez បដិសេធស្នេហាជាមួយកូនប្រុសច្បងរបស់ Beckham តែងឭតាមរយៈប្រភពផ្សេងៗ ប៉ុន្តែពេលនេះអ្វីៗកាន់តែច្បាស់ពេលនាងនិយាយផ្ទាល់មាត់៕
ចុចអាន៖ស្ងាត់ៗ Justin និង Selena ចេញចម្រៀងឆ្លងឆ្លើយមួយបទ ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror