ស្ងាត់​ៗ​ Justin និង Selena ចេញ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល

  • 2015-10-18 22:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គូ​ស្នេហ៍​តារា​ចម្រៀង​សំណព្វ​ចិត្ត​យុវវ័យ Justin Bieber និង Selena Gomez បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ភ្ញាក់ផ្អើល​ជា​ថ្មី ដោយ​បាន​ចេញ​បទ​ចម្រៀង​ឆ្លងឆ្លើយ​គ្នា​មួយ​បទ​មាន​ចំណងជើង​ថា "Strong”។

 

 

ជា​ច្រើន​ខែ បន្ទាប់​ពី​អះអាង​ប្រាប់​អ្នក​កាសែត​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា តារា​ចម្រៀង​ទាំង​ពីរ​រូប​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មិត្តភាព​នេះ​តាម​រយៈ​ការ​ចេញ​បទ​ចម្រៀង ដែល​រៀបរាប់​ពី​ការ​ថែ​រក្សា​ចំណង​ស្នេហ៍​នៅ​ពេល​​ខាង​ប្រុស​និង​ខាង​ស្រី​រស់​នៅ​ឆ្ងាយ​ពី​គ្នា។

 

តារា​ចម្រៀង​ទាំង​ពីរ​រូប​មិន​ធ្លាប់​និយាយ​ពី​ការ​ចេញ​បទ​ចម្រៀង​នេះ​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល ដែល​បទ​ចម្រៀង​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​វិទ្យុ OVO Sound របស់ Apple Music កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

 

ស្ដាប់​ចម្រៀង​រួម​គ្នា​លើក​ដំបូង​របស់​ពួក​គេ​តែ​ម្ដង ថា​តើ​មាន​​អត្ថន័យ និង​អត្ថរស​យ៉ាង​ណា​ដែរ៖

 

 

 

ចុចអាន៖បែក​ធ្លាយ​រូប Justin Bieber ស្រាត​ននលគក​ពេល​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ស្រី​ថ្មី

ចុចអាន៖Justin Bieber ចាត់​ទុក​​ស្នេហា​រវាង​ខ្លួន​និង Selena Gomez ដូច​ជា​អាពាហ៍ពិពាហ៍​មួយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline