ចេញ​ឈ្មោះ​បេក្ខភាព​ដណ្ដើម​ពាន Ballon d'Or ២៣នាក់​ហើយ

  • 2015-10-20 21:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ឬ FIFA Ballon d'Or ឆ្នាំ​២០១៥ បាន​ចេញ​ឲ្យ​ដឹង​ហើយ ដែល​ក្នុង​នោះ​កីឡាករ​មក​ពី​ក្រុម Bayern Munich, Real Madrid និង Barcelona មាន​កីឡាករ​ជាប់​ច្រើន​ជាង​គេ។

 

 

កីឡាករ​ទាំង​២៣នាក់​នោះ មាន​ដូច​ខាង​ក្រោម៖

 

ឈ្មោះ​កីឡាករ ក្លិប​លេង​ឆ្នាំ​២០១៥ ជម្រើសជាតិ
Sergio Agüero Manchester City អាហ្សង់ទីន
Gareth Bale Real Madrid វែល
Karim Benzema Real Madrid បារាំង
Cristiano Ronaldo Real Madrid ព័រទុយហ្គាល់
Kevin De Bruyne VfL Wolfsburg/Manchester City បែលហ្សិក
Eden Hazard Chelsea បែលហ្សិក
Zlatan Ibrahimović Paris Saint-Germain ស៊ុយអែត
Andrés Iniesta Barcelona អេស្ប៉ាញ
Toni Kroos Real Madrid អាល្លឺម៉ង់
Robert Lewandowski Bayern Munich ប៉ូឡូញ
Javier Mascherano Barcelona អាហ្សង់ទីន
Lionel Messi Barcelona អាហ្សង់ទីន
Thomas Müller Bayern Munich អាល្លឺម៉ង់
Manuel Neuer Bayern Munich អាល្លឺម៉ង់
Neymar FC Barcelona ប្រេស៊ីល
Paul Pogba Juventus បារាំង
Ivan Rakitić FC Barcelona ក្រូអាត
Arjen Robben Bayern Munich ហុឡង់ដ៍​
James Rodríguez Real Madrid កូឡុំប៊ី
Alexis Sánchez Arsenal ឈីលី
Luis Suárez FC Barcelona អ៊ុយរុយហ្គាយ
Yaya Touré Manchester City កូឌីវ័រ​
Arturo Vidal Juventus/FC Bayern Munich ឈីលី
 

សម្រាប់​ពាន​២០១៥​នេះ គឺ​គេ​មើល​លើ​ស្នាដៃ​នៃ​កីឡាករ​ទាំង​អស់ មិន​ថា​នៅ​ក្លិប​ ឬ​ក្រុម​ជម្រើស​ជាតិ​នោះ​ទេ ចាប់​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ ២០ វិច្ឆិកា ឆ្នាំ​២០១៥។ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ដល់​បេក្ខភាព​ទាំង​២៣នាក់ គឺ​គ្រូ​បង្វឹក និង​ប្រធានក្រុម​នៃ​ក្រុមជម្រើសជាតិ​ទាំង​អស់របស់ FIFA រួម​ជាមួយ​អ្នក​​សារព័ត៌មាន​អន្តរជាតិ​ ដែលជ្រើសរើស​ដោយ​ទស្សនាវដ្ដី France Football។

 

ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា FIFA នឹង​ប្រកាស​បេក្ខភាព​៣នាក់​ចុង​ក្រោយ ដែល​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ខណៈ​អ្នក​ឈ្នះ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦។ សម្រាប់​ប្រិយមិត្ត​ គិត​ថា​កីឡាករ​រូប​ណា​នឹង​ឈ្នះ?

 

ចុចអាន៖ គ្រូ​បង្វឹក​១០នាក់ ​បេក្ខភាពដណ្ដើម​ពាន FIFA World Coach of the Year ២០១៥

 

ដោយ៖ សុវត្ថិ

ប្រភព៖ fifa