​កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

  • 2015-10-21 15:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំភ្លើង​ធំ​ Arsenal បាន​បាញ់​២​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich ស្គាល់​រស់​ជាតិ​ចាញ់​ជា​លើក​ដំបូង​ នា​រដូវ​កាល​នេះ ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ F នៅ​ Emirates Stadium ​កាល​ពី​យប់​មិញ​នេះ។

 

 

​២​គ្រាប់ ដែល​ជា​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ពាន​កំពូល​អឺរ៉ុប​​របស់​ Arsenal នេះ​គឺ​ធ្វើ​បាន​ដោយ​ កីឡាករ​បម្រុង​ Olivier Giroud ​តែត​នៅ​នាទី​៧៧ និង​ Mesut Ozil ​ស៊ុត​នៅ​ម៉ោង​បន្ថែម​មាន​របួស​១​គ្រាប់​ទៀត។

 

​ការ​ប្រកួត ដែល​ Bayern គ្រប់គ្រង​បាល់​ដល់​ទៅ​៧៣% ​ទល់​នឹង​ Arsenal តែ​២៧%​នេះ​ ឃើញ​ថា អ្នកចាំទី​ Petr Cech ​របស់​កាំភ្លើង​ធំ ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ និង​សង្គ្រោះ​បាល់​បាន​យ៉ាង​ច្រើន​ ជា​​ពិសេស​គឺ​​បិទ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ Robert Lewandowski ​មិន​​ឲ្យ​ស៊ុត​ចូល​សោះ។

 

​​​ស្ថិតិ​មួយ​ចំនួន៖

 

Olivier Giroud ​ស៊ុត​៤​គ្រាប់​ចុង​ក្រោយ​ឲ្យ​ Arsenal ក្នុង​នាម​ជា​កីឡាករ​បម្រុង។

 

នេះ​ជា​លើក​ដំបូង ដែល​ Bayern មិន​អាច​ស៊ុត​ចូល​ទី​១​គ្រាប់​សោះ នៅ​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ គិត​តាំង​ពី​ឆ្នាំ​២០១១ កាល​ប៉ះ​ Manchester City។

 

Arsene Wenger គឺជា​អ្នកចាត់ការ​ដំបូង​គេ ​ដែល​យក​ឈ្នះ​លើ​ក្រុម​​លោក​ Pep Guardiola ​ទាំង​នៅ​ Barcelona និង​ Bayern ក្នុង​ពាន​រង្វាន់​ UEFA Champions League៕

 

 

 

 

 

 

 

 

 

 

លទ្ធផល​គូ​ប្រកួត​ទាំង​អស់​យប់​មិញ​គឺ៖​

 

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

អត្ថបទថ្មី