កំហុស៦យ៉ាងរបស់ស្ត្រី តែងប្រព្រឹត្ត ក្នុងវ័យកណ្ដាល
- 2015-10-21 23:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស៦យ៉ាងរបស់ស្ត្រី តែងប្រព្រឹត្ត ក្នុងវ័យកណ្ដាល
ចន្លោះមិនឃើញ
ស្ថិតក្នុងវ័យកណ្ដាល ស្ត្រីមួយចំនួនតែងតែមើលរំលង ឬមិនសូវខ្វាយខ្វល់អំពីរឿងថែរក្សាការពារសុខភាពឡើយ ដោយគិតថាខ្លួនមានកម្លាំងពេញបរិបូរណ៍ហើយ។ ការមិនសូវយកចិត្តទុកដាក់មើលថែទាំងនេះ បានធ្វើឲ្យពួកគេកាន់តែមានកំហុសបន្តិចម្ដងៗ រហូតអាយុជ្រេបន្តិច នោះនឹងកើតជារឿងធំ ឬជំងឺធ្ងន់ធ្ងរតែម្ដង។
ខាងក្រោមនេះជាកំហុសដែល ស្ត្រីមិនគួរមើលរំលង៖
១. មិនសូវខ្វល់រឿងធ្មេញ
ក្នុងវ័យនេះ ស្ត្រីតែងតែមិនសូវយកចិត្តទុកដាក់រឿងសម្អាតធ្មេញ ព្រោះអាងថាធ្មេញមិនដែលឈឺចាប់ គ្រាន់តែដុសសម្អាតដូចសព្វដងជាការស្រេច តែកុំភ្លេចថាធ្មេញដែលដុសរៀងរាល់ព្រឹកនោះភាគច្រើនជាធ្មេញជួរមុខ ខណៈធ្មេញថ្គាមលើក្រោម ធ្វើឲ្យពិបាកដុស។ ធ្មេញដែលឈឺញឹកញាប់នោះ ជាធ្មេញថ្គាមតែម្ដង ដូច្នេះត្រូវដុសឲ្យបានល្អ ឬទៅមន្ទីរពេទ្យសម្អាតធ្មេញដែលជាប់កំណកលឿងៗចោល។
២. កម្រធ្វើលំហាត់ប្រាណ
មូលហេតុដែលគេមិនសូវឃើញហាត់ប្រាណនោះ គឺវ័យនេះអ្នកត្រូវធ្វើការច្រើនម៉ោង ដើម្បីសន្សំប្រាក់ តែអ្នកអាចទម្លាប់ក្រោកមុនម៉ោងចូលធ្វើការ ដោយហាត់ប្រាណនៅផ្ទះ ដូចជាដើរ រត់ លោតពត់ បត់បែន ឬហាត់យូហ្កាជាដើម។ លំហាត់ប្រាណទាំងនេះ ធ្វើឲ្យអ្នកចៀសឆ្ងាយពីជំងឺបេះដូង ជំងឺទឹកនោមផ្អែម ស្រកជាតិខ្លាញ់ និងក្មេងជាងវ័យ។
៣. គេងមិនគ្រប់គ្រាន់
ការទទួលទានដំណេកមិនត្រឹមត្រូវបានម៉ោងកំណត់ អាចធ្វើឲ្យអ្នកឆាប់នឿយហត់អស់កម្លាំង ឬងាយឆ្លងជំងឺ។ ការមិនគេងនេះ ដោយសារអ្នកត្រូវបន្ថែមពេលធ្វើកិច្ចការ ឲ្យឆាប់ចប់ ឬអ្នកខ្លះដើរលេងយប់ ធ្វើឲ្យជ្រុលម៉ោងគេងមិនលក់។
៤. ការប្រើវិធីប្រឆាំងភាពចាស់
នេះជាកំហុសសាមញ្ញដែលគេឃើញកើតមានចំពោះក្រុមតារា និងស្ត្រីលេងខ្លួន។ ការប្រើប្រាស់ថ្នាំចាក់ ថ្នាំលេប បំបាត់ភាពជ្រីវជ្រួញ វះកាត់អវយវៈណាមួយ សុទ្ធធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពនៅពេលបច្ចុប្បន្ន និងអនាគត។
៥. ពាក់អាវទ្រនាប់មិនត្រឹមត្រូវ
វាជារឿងចៀសមិនរួច ដែលអាវទាំងនេះនឹងផ្ដល់ផលប៉ះពាល់ដល់រាងកាយ ដូច្នេះត្រូវប្ដូរទំហំ ប្ដូរម៉ាកអាវធ្លាប់ទិញតាមដែលអាចធ្វើបាន ដោយសាររាងកាយ និងអាយុអ្នកកាន់តែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។
៦. ការផាត់ម្សៅខុស
សម្ផស្ស គឺជារឿងសំខាន់សម្រាប់ស្ត្រី ដើម្បីទាក់ទាញអ្នកជុំវិញខ្លួនឲ្យចាប់អារម្មណ៍។ ស្ត្រីភាគច្រើនតែងជ្រើសរើសយកការថែរក្សាស្បែកមុខជាអាទិភាព ដូច្នេះបើការជ្រើសម្សៅ ឬឡេលាបខុសនោះស្បែកនឹងមានប្រតិកម្មយូរ ឬឆាប់៕
ចុចអាន៖ មានស្នាមជ្រួញលើផ្ទៃថ្ងាស គួរធ្វើបែបណា?
ប្រែសម្រួល៖ឡេង ភារុណ ប្រភព៖ heatlh