វីដេអូ​ពី​ហេតុការណ៍​បាក់​រនាំង​ដែក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​ការ​ប្រគំ​តន្ត្រី KPOP ល្ងាច​មិញ

  • 2014-10-18 18:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​កូរ៉េ YTN News បាន​បង្ហាញ​វីដេអូ​​មួយ​ពី​ហេតុការណ៍​បាក់​រនាំង​ដែក​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង Seongnam ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ម្សិលមិញ​ ដែល​មើល​ទៅ​ក្រុម​ចម្រៀង​ 4Minute ដែល​កំពុង​សម្ដែង​លើ​ឆាក​ហាក់​មិន​ដឹង​ពី​ហេតុការណ៍​នេះ​ឡើយ។

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា នៅ​ពេល​មនុស្ស​ជា​ច្រើន​នាក់​បាន​មក​ផ្ដុំ​គ្នា​លើ​រនាំង​ដែក​ខ្យល់​ចេញ​ចូល​សម្រាប់​ផ្លូវ​ក្រោម​ដី​រហូត​ដល់​បាក់ ធ្វើ​ឲ្យ​មនុស្ស​ចំនួន ២៧​នាក់​ធ្លាក់​ចុះ​ទៅ​ក្រោម​ជម្រៅ​ជាង ១០​ម៉ែត្រ។ របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ១៦​នាក់​បាន​ស្លាប់ និង​១១​នាក់​ទៀត​រង​របួស​ធ្ងន់។

 

ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ភាគ​ច្រើន​ជា​បុរស​ដែល​មាន​វ័យ ៣០ ទៅ ៤០​ឆ្នាំ ហើយ​អាយុ​ខ្ទង់ ២០​ឆ្នាំ គឺ​មាន​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​សិស្ស​ ឬ​និស្សិត​នោះ​ទេ។ ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​មាន​មនុស្ស​ចូល​រួម​ប្រហែល​ ១ពាន់​នាក់ ដែល​ក្រុម​សន្តិសុខ​បាន​ហាមឃាត់​ជា​ច្រើន​លើក​កុំ​ឲ្យ​មនុស្ស​ឡើង​ឈរ​លើ​រនាំង​ដែក​នោះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ឡើង​ដើម្បី​បាន​មើល​ការ​សម្ដែង​ច្បាស់។

 

នៅ​វេលា​ម៉ោង ១០:៣០​នាទី យប់ លោក​នាយក​រដ្ឋ​មន្ត្រី Jung Hongwoon បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដោយ​ផ្ទាល់។

 

ជន​រងគ្រោះ​​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ CHA Bundang Medical Center, Bundang Jesaeng Hospital, និង Samsung Hospital។​

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

http://youtu.be/GvU936bMd20

http://youtu.be/skemqw-_a8Q

 អានអត្ថបទ៖ ស្លាប់​១៦នាក់ របួស​ធ្ងន់​៩​នាក់ ក្នុង​ការប្រគំ​តន្ត្រី KPOP

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo.