អាហារ​៦​យ៉ាង​ ជួយ​បង្ការ​​ជំងឺ​មហារីក​

  • 2015-10-26 20:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្លែ​ផ្លែ​ឈើ​​ភាគ​ច្រើន សុទ្ធតែ​មាន​​គុណ​ប្រយោជន៍​​ចំពោះ​​សុខភាព​ទូទៅ​ ក្នុង​នោះ​​ក៏​មានបន្លែ​​ផ្លែឈើ ​ដែល​មាន​សារធាតុ​​សម្រាប់​ទប់​ស្កាត់​​​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​ផង​ដែរ។ ជាក់ស្ដែង​ដូច​ការ​បង្ហាញ​របស់​វិបសាយ​សុខភាព ​Health Mind Bodies ​ខាង​ក្រោម​នេះ​ជា​ដើម៖

  ១. មើម​ការ៉ុត

 

ការ៉ុត​មិន​ត្រឹម​តែ​មាន​​សារធាតុ​ល្អ​ៗ​ជំនួយ​ភ្នែក​​ឲ្យ​មើល​ឃើញ​ច្បាស់​ប៉ុណ្ណោះ​ទេ​ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​វា​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួន​​បាន​ទៀត​ផង ជា​ពិសេស​មហារីក​​ក្រពេញ​ប្រូស្ដាត។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​ពិសោធ​លើ​សត្វ​កណ្ដុរ បាន​រក​ឃើញ​ថា​សត្វ​កណ្ដុរ​ដែល​ទទួល​បាន​ជីវជាតិ​ពី​ការ៉ុត​ក្នុង​អាហារ​របស់​វា ​គឺ​អាច​​​បញ្ឈប់​ការ​លូត​លាស់​វិវឌ្ឍ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ត្រាត ​ក្នុង​ខ្លួន​វា​បាន។ ក្រៅ​ពី​នេះ​ សារធាតុ​ក្នុង​មើម​ការ៉ុត​ក៏​មាន​ជំនួយ​ច្រើន​ប្រភេទ​ទៀត​ដល់​សុខភាព​ផង​ដែរ។ ​​​​  

 

២. ផ្កាខាត់ណា និង​ស្ពៃ​ប្រូខូលី  

ផ្កា​ខាត់ណា មាន​សារធាតុ Sulforaphane ដែល​​​ប្រឆាំង​​ឥទ្ធិពល​នៃ​ជំងឺ​មហារីក។ សារធាតុ​នេះ​ ​​បញ្ចេញ​មក​ពេល​ផ្កា​ស្ពៃ​ខៀវ​រលាយ​ម៉ដ្ឋ​​​ល្អ​ដោយ​ការ​ទំពា។ តាម​ការ​ស្រាវជ្រាវ​ សមាសធាតុ​នេះ​​​អាច​បំផ្លាញ​ដល់​កោសិកា​មហារីក​សំខាន់​​​ និង​មិន​ប៉ះ​ពាល់​ដល់​កោសិកា​ល្អ​​សម្រាប់​រាង​កាយ​នោះ​ទេ។ ចំណែក​ស្ពៃ​ប្រូខូលី ក៏​មាន​សារធាតុ​ស្រដៀង​គ្នា​នេះ​ដែរ។  

 

​​​​​​​​៣. ផ្លែ​ប៊័រ​ ឬ​ អាវូកាដូ  

​​ផ្លែ​អាវូកាដូ​មាន​​ផ្ទុក​សារធាតុ​ចិញ្ចឹម​​មាន​ប្រយោជន៍​ជា​ច្រើន​ ភាគ​ច្រើន​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កាត់​បន្ថយ​ការ​វិវឌ្ឍ​ទម្រង់​នៃ​ជំងឺ​មហារីក​បាន។ មិន​តែ​ប៉ុណ្ណោះ​ ​អាវូកាដូ​គឺ​​ជួយ​សម្រក​ទម្ងន់​បាន​ល្អ​ផង​ដែរ ​តាម​រយៈ​ការ​ញ៉ាំ ឬ​ធ្វើ​ជា​ភេសជ្ជៈ​ក្រឡុក​ជា​មួយ​ផ្លែ​ឈើ​ផ្សេង​ទៀត​​ក៏​បាន។

 

​​​​ 

៤. ផ្លែ​ប៉េងប៉ោះ

  ប៉េង​ប៉ោះ​មាន​ប្រយោជន៍​ចំពោះ​សុខភាពច្រើន។ ចំអិន​ប៉េងប៉ោះ​ជា​ម្ហូប​អាហារ​ញ៉ាំ​ គឺ​ជួយ​​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ​ លីកូពីន ដែល​ជា​សារធាតុ​មួយ​ជួយ​ជា​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ផ្លែ​ប៉េងប៉ោះ​​មាន​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ល្អ​សម្រាប់​រាង​កាយ​និង​ជួយ​ប្រឆាំង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្រ្តាត បាន​​ទៀត​ផង។ ប៉េង​ប៉ោះ​អាច​បរិភោគ​ឆៅ​ក៏​បាន​ឬ​ចម្អិន​ជា​ម្ហូប​ឬ​ធ្វើ​ជា​ភេសជ្ជៈ។

 

 

៥. ខ្ទឹម​ស  

ខ្ទឹម​ស​មាន​ប្រយោជន៍​សម្រាប់​សុខភាព ​វា​អាច​រា​រាំង​ដំណើរ​ការ​វិវឌ្ឍ​រីក​សាយ​​នៃ​កោសិកា​ជំងឺ​មហារីក។ ក្រៅ​ពី​នេះ​ខ្ទឹម​ស​មាន​សារធាតុ​ប្រឆាំង​នឹង​មេរោគ​បាក់តេរី​ និង​មេរោគ​ផ្សិត​មួយ​ចំនួន​ទៀត។  

 

៦. មើម​ខ្ញី

តាម​​ការ​ស្រាវជ្រាវ​​ជា​ច្រើន​បាន​បង្ហាញ​ថា​មើម​ខ្ញី​គឺ​​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ថ្នាំ​ប្រឆាំង​ជំងឺ​មហារីក​ទៅ​ទៀត។ មើម​ខ្ញី​​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​នេះ​ខ្ញី​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​រោគ​រលាក​​ផង​ដែរ។ ខ្ញី​អាច​យក​ទៅ​បរិភោគ​បាន​​នៅ​សម្បក​ស្ងួត​ និង​ដំ​​ឆុង​ជា​ទឹក​តែ​ខ្ញី​ពិសា​​បាន៕  

 

ចុចអាន៖ ញ៉ាំ​ផ្សិត​ជួយ​សម្រក​ទម្ងន់ ការពារ​ជំងឺ​ទឹកនោមផ្អែម និង​មហារីក

ចុចអាន៖ បុរស​សម្រេច​កាម​​រាល់​ថ្ងៃ ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត  

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ ​healthmindbodies

អត្ថបទថ្មី