ក្រុមហ៊ុនឧបករណ៍សិចមួយស្នើសុំយកគំរូប្រដាប់ភេទ Justin Bieber ក្នុងតម្លៃ១លានដុល្លារ
- 2015-10-28 16:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឧបករណ៍សិចមួយស្នើសុំយកគំរូប្រដាប់ភេទ Justin Bieber ក្នុងតម្លៃ១លានដុល្លារ
ចន្លោះមិនឃើញ
ក្រោយធ្លាយចេញរូបស្រាតរបស់តារាចម្រៀង Justin Bieber កាលទៅលេងសមុទ្រ ពេលនេះមានក្រុមហ៊ុនឧបករណ៍សិច Clone-A-Willy បានដាក់សំណើទៅកាន់តារាវ័យក្មេងនេះ១លានដុល្លារសម្រាប់ការធ្វើឧបករណ៍សិចយកគំរូតាមប្រដាប់ភេទរបស់គេ។
ក្រុមហ៊ុនខាងលើបានសរសេរសំបុត្រទៅកាន់ភ្នាក់ងាររបស់តារាវ័យ២១ឆ្នាំថា៖ "Justin Bieber គឺមានប្រជាប្រិយភាពខ្លាំងរួមទាំងទេពកោសល្យហើយពេលនេះនរណាៗសុទ្ធតែស្គាល់គេ។ អ្នកអាចស្រមើស្រមៃមើល... តារាល្បីJustin Bieber ចាប់ដៃជាមួយក្រុមហ៊ុន Clone-A-Willy នៅក្នុងទីក្រុង West Hollywood ។ វាប្រាកជាអស្ចារ្យក្នុងការជួយផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីនិងមិនប៉ះពាល់ដល់ជីវិតស្នេហារបស់គេទេ"។
ក្រុមហ៊ុនClone-A-Willy បានបន្ថែមថា៖ "ពួកយើងដឹង Justin Bieber ជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំង។ ពួកយើងនឹងផ្ដល់១លានដុល្លារទៅកាន់ Justin ប្រសិនបើយល់ព្រមជាមួយក្រុមហ៊ុន"។
ពេលនេះម្ចាស់បទ "Sorry” រូបនេះមិនទាន់ឆ្លើយតបទៅវិញនោះទេ។ តាមការសន្និដ្ឋាន Justin ប្រហែលជាមិនអាចទទួលយកសំណើនេះទេ ព្រោះនាពេលដែលរូបអាក្រាតរបស់គេលេចចេញតាមបណ្ដាសារព័ត៌មាននានា បានធ្វើឲ្យគេទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ៕
ចុចអាន៖ បែកធ្លាយរូប Justin Bieber ស្រាតននលគកពេលទៅដើរលេងជាមួយមិត្តស្រីថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖pinknews