Ronaldo បង្ហាញម៉ូដស្បែកជើង CR7 និងឈុតរដូវរងា
- 2015-10-28 17:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហាញម៉ូដស្បែកជើង CR7 និងឈុតរដូវរងា
ចន្លោះមិនឃើញ
Cristiano Ronaldo បានថតបង្ហាញម៉ូដស្បែកជើងថ្មីរបស់ CR7 ទៀតហើយ បន្ទាប់ពីប្រកាសចេញផលិតនេះជាផ្លូវការកាលខែមុន និងបង្ហាញសំលៀកបំពាក់សម្រាប់រដូវរងាថែមទៀត កាលពីម្សិលមិញ។
Ronaldo បានចេញផលិតស្បែកជើងស៊ីវិល័យទំនើបច្រើនម៉ូដនេះ ជាជាងចេញនូវផលិតផលស្បែកជើងបែបកីឡា ព្រោះតារាឆ្នើមរបស់ Real Madrid រូបនេះ បានជាប់កុងត្រាជាមួយក្រុមហ៊ុន Nike ដូច្នេះរូបគេមិនអាចចេញស្បែកជើងប្រភេទកីឡាប្រជែងគ្នាបានទេ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ បានឆ្លៀតពេលពីការហ្វឹកហាត់របស់ក្រុម Real ដើម្បីទៅថតបង្ហាញម៉ូដជួយផ្សព្វផ្សាយផលិតរបស់ខ្លួន នៅប្រទេសព័រទុយហ្គាល់ កាលពីម្សិលមិញ ហើយអតីតតារាឆ្នើមរបស់ក្រុម Manchester United រូបនេះ នឹងត្រូវត្រឡប់ទៅអេស្ប៉ាញវិញ ដើម្បីត្រៀមជួយ Real ប៉ះ Las Palmas នៅប្រកួត La Liga ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕
-ចុចអាន៖ Ronaldo ចេញមុខ ធ្វើជាគំរូដល់យុវជនចូលរួមផ្ដល់ឈាម
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror | dailymail