Beckham និងប្រពន្ធចំណាយ៧លានដុល្លារជួសជុលផ្ទះ ខណៈមានព័ត៌មានបែកគ្នា
- 2015-10-28 19:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham និងប្រពន្ធចំណាយ៧លានដុល្លារជួសជុលផ្ទះ ខណៈមានព័ត៌មានបែកគ្នា
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ David Beckham និងប្រពន្ធ Victoria កំពុងតែកែកុនផ្ទះរបស់ពួកគេនៅទីក្រុង London ឡើងវិញ ខណៈមានពាក្យចចាមអារ៉ាមថា ចំណងស្នេហារបស់ពួកគេដល់ផ្លូវបំបែក។
ផ្អែកតាមទស្សនាវដ្ដី Now បានឲ្យដឹងថា ភូមិគ្រឹះដែលមានតម្លៃ ៤៨លានដុល្លារដែលគេបានទិញកាលពីខែកញ្ញា ឆ្នាំ២០១៣ នេះ នឹងត្រូវការប្រាក់ ៧,៦ លានដុល្លារដើម្បីជួសជុលឡើងវិញ។
Victoria ធ្លាប់បញ្ចេញមតិពីព័ត៌មានដែលនិយាយថាចំណងស្នេហារវាងខ្លួននិងស្វាមីដែលគេនិយាយថាកំពុងខិតទៅរកផ្លូវបំបែកថា "David និងខ្ញុំគ្មានអ្វីមកបញ្ជាក់នោះទេ។ ពួកយើងស្រលាញ់ មើលថែទាំគ្នាទៅវិញទៅមក ទាំងក្នុងនាមជាដៃគូនិងជាឪពុកម្ដាយ"។
នៅពេលគម្រោងជួសជុលនេះបានបញ្ចប់ ផ្ទះនេះនឹងមានបន្ទប់គេងសរុបចំនួន ៦ បន្ទប់ហាត់ប្រាណមួយ បន្ទប់សិក្សាមួយ កន្លែងកម្សាន្ត រោងកុន និងបន្ទប់គំនូរមួយ។ ជាន់ទីមួយនឹងក្លាយជាបន្ទប់របស់ Beckham និងប្រពន្ធ។
ប្រភពមួយបានប្រាប់ទៅកាន់ទស្សនាវដ្ដី Now ថា "Victoria សង្ឃឹមថាការរើមកនៅផ្ទះថ្មីនេះនឹងធ្វើឲ្យសមាជិកគ្រួសារទាំងឡាយមានភាពជិតស្និទ្ធជាងមុន ដោយពួកគេសុទ្ធតែមានការងាររវល់រៀងៗខ្លួន"។ តំណាងរបស់ Victoria បានប្រាប់បណ្ដាញព័ត៌មាន Mirror ថា "ការជួសជុលនេះគឺមិនទាន់ចប់នៅឡើងទេ ហើយអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០១៦"៕
ចុចអាន៖នឹកស្មានមិនដល់! តម្លៃកាដូដែល Beckham ទិញជូនប្រពន្ធកូន
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ mirror