ហេតុផល៦យ៉ាងដែលនារីៗច្រើនប្រចណ្ឌជាងមនុស្សប្រុស
- 2015-10-28 22:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៦យ៉ាងដែលនារីៗច្រើនប្រចណ្ឌជាងមនុស្សប្រុស
ចន្លោះមិនឃើញ
មនុស្សស្រីតែងខ្វាយខ្វល់ និងគិតច្រើនមិនថាតែរឿងសិក្សា ឬធ្វើការនោះទេ ចំណែកឯក្នុងរឿងស្នេហានាងក៏បារម្ភច្រើនដែរ ព្រោះតែមនុស្សដែលខ្លួនស្រលាញ់។ បារម្ភ ខ្វាយខ្វល់ ស្រលាញ់ នេះហើយជាហេតុមួយដែលនាំឲ្យនាងកើតមានអារម្មណ៍ប្រចណ្ឌច្រើន ប៉ុន្តែអ្វីដែលនៅពីក្រោយចិត្តនាង? ហើយអ្វីធ្វើឲ្យមនុស្សស្រីជាច្រើនប្រចណ្ឌជាងមនុស្សប្រុសនោះ?
១. មនុស្សស្រីមានអារម្មណ៍មនោសញ្ចេតនា ច្រើនជាងមនុស្សប្រុស
មនុស្សស្រីបើស្រលាញ់មនុស្សម្នាក់ហើយគឺស្រលាញ់អស់ពីចិត្ត និងបេះដូងតែម្ដង ជាពិសេសសម្រាប់មនុស្សដែលនាងទុកចិត្ត អាណិត និងស្រលាញ់នោះ។ នាងមានអារម្មណ៍មនោសញ្ចេតនាច្រើនជាងមនុស្សប្រុស ទោះបីមិត្តនារីៗខ្លះរឹងប៉ឹង ឆ្លាត ពូកែក៏ដោយ តែចំពោះរឿងស្នេហាគឺជាចំណុចខ្សោយរបស់នាង។ ទាំងអស់នេះហើយបានជានាងតែងខឹង ប្រចណ្ឌច្រើនមកលើមនុស្សម្នាក់ដែលនាងស្រលាញ់។
២. ភាគីខាងបុរសឧស្សាហ៍ដៀងភ្នែកមើលអ្នកផ្សេង
ជាការពិត ចរិតមនុស្សប្រុសភាគច្រើនគឺតែបែបនេះឯងហើយក៏ញយដងដែរមិនមែនតែម្តងៗទេ ឲ្យតែឃើញមនុស្សស្រីស្អាតសិចស៊ីដើរកាត់គឺសម្លឹងមើលទោះនៅក្បែរឬខ្លាចសង្សារក៏ឆ្លៀតដៀងភ្នែកបន្តិចដែរ។ យ៉ាងនេះហើយដែលមិត្តនារីៗ ច្រើនមិនសូវទុកចិត្ត...ហើយបើឃើញគាត់(មិត្តប្រុស) នៅជាមួយនារីផ្សេងទៀតនោះ គឺដឹងតែកប៉ាល់ភ្លើងចូលខ្លួនហើយ ដូចនេះហើយបានជានាងឧស្សាហ៍ប្រចណ្ឌមិត្តប្រុសជាសង្សារ ឬមនុស្សដែលនាងស្រលាញ់។
៣. នាងគិតថាគេមានភាពទាក់ទាញជាង
មិនដូចមនុស្សប្រុសទេ មនុស្សស្រីភាគច្រើនតែមានអារម្មណ៍អន់ចិត្តច្រើន ជាឧទាហរណ៍បើមនុស្សស្រីណាម្នាក់ឧស្សាហ៍នៅក្បែរមនុស្សប្រុសដែលនាងស្រលាញ់ឬលួចស្រលាញ់ ក្នុងក្រសែភ្នែករបស់នាងគឺគិតថានាងអន់ជាងគេ ហើយគេនោះគឺមានភាពទាក់ទាញជាង។ ហើយនេះចំណុចខ្សោយមួយដែលនាងមិនអាចមិនប្រចណ្ឌមិនបានចំពោះមិត្តប្រុសនាង។ ៤. គិតច្រើន
សម្រាប់ប្រុសៗគឺមិនសូវជាគិតច្រើននោះទេពេលមានស្នេហា ខុសប្លែកពីនារីៗបើមានស្នេហាហើយគឺតែងតែគិតច្រើន។ នាងចូលចិត្តបង្ហាញអ្វីដែលមិត្តប្រុសខ្លួនធ្វើត្រូវឬខុស ដូចនេះហើយអារម្មណ៍ប្រចណ្ឌក៏ទៅតាមនោះដែរ...។
៥. ប្រកួតប្រជែង
មនុស្សប្រុសអាចមិនខ្វល់នឹងសំលៀកបំពាក់បាន និងមិនបាច់តុបតែងស្អិតស្អាងអ្វីច្រើន តែចំពោះមនុស្សស្រីភាគច្រើនគឺនិយមភាពស្អាតបាត ទាំងសំលៀកបំពាក់ និងការតុបតែងខ្លួន ដូចនេះសម្រស់និងរូបរាងមិនចាញ់គ្នាទេ ដូចនេះបានជាមនុស្សស្រីតែងបារម្ភខ្លាចមនុស្សប្រុសដែលខ្លួនស្រលាញ់ងាយទោរទន់ទៅរកនារីផ្សេង។
៦. ស្រលាញ់អ្វីដែលជារបស់ខ្លួន
នារីៗចាប់តាំងពីវ័យកុមារមកគឺស្រលាញ់ និងយកចិត្តទុកដាក់ថែទាំរបស់របរណាស់ ហើយទំនោរបែបនេះគឺរក្សារហូតដល់នាងពេញវ័យ។ ដូចគ្នាទៅនឹងការថែទាំរបស់ដែរ បើសិនជាមនុស្សប្រុសម្នាក់នោះជាសង្សារនាង គឺនាងស្រលាញ់និងថែរក្សាណាស់ ដូចនេះបានជាភាពប្រចណ្ឌតែងកើតមាន...ផ្ទុយទៅវិញក្នុងន័យរក្សារបស់មួយ បើរបស់មួយនោះមានគេចង់បានសុំពីនាង ហើយរបស់នោះធ្វើឲ្យនាងមិនចូលចិត្តគឺនាងនឹងប្រគល់ឲ្យគេតែម្ដង...ដូចនេះចំពោះរឿងស្នេហាបើនាងអស់ចិត្តពីបុរសម្នាក់...នាងក៏ចិត្តដាច់ដែរ...៕
ចុចអាន៖ ៤ចំណុច លួងចិត្តគូស្នេហ៍កុំឲ្យប្រចណ្ឌ
ចុចអាន៖ ៨វិធីងាយៗ រីករាយតាមបែបជីវិតឯកា
ប្រែសម្រួល៖ មាន រតនា ប្រភព៖ likelovequotes