ងាយរក ងាយធ្វើ ហើយមានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះពេលសម្រាល
- 2015-11-06 16:02:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយរក ងាយធ្វើ ហើយមានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះពេលសម្រាល
ចន្លោះមិនឃើញ
តាមពាក្យចាស់ៗបូរាណនិយាយតៗគ្នាមកថា ដូងទុំ មានប្រយោជន៍ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះពេលសម្រាលកូន ដោយមិនពិបាកវះកាត់ ។
លោក យាយ អឿន រស់នៅខេត្តកំពង់ចាម បានប្រាប់ Sabay ថា ចាស់ៗពីដើម រួមទាំងក្មួយគាត់តែងតែប្រើឱសថនេះនៅពេលគេមានផ្ទៃពោះ ហើយធ្វើឱ្យកូនមានសុខភាពល្អ ជាពិសេស ពេលសម្រាលកូន គឺស្រួល មិនឈឺពោះយូរ ។
លោក យាយ អឿន រស់នៅខេត្តកំពង់ចាម
របៀបធ្វើ៖
យកដូងទុំមកបកសំបកឱ្យស្អាត រួចកោសឱ្យរលោង បន្ទាប់មកពុះវាដាក់ចូលក្នុងកំសៀវឱ្យល្មមទឹកសម្រាប់ពិសារមួយថ្ងៃៗ រួចដាំឱ្យពុះ សឹមយកមកពិសារ ។ មួយកំសៀវអាចញាំរហូតដល់វាសាប ទើបដូរដាក់ដូងថ្មី ។
បញ្ជាក់ៈ នេះគ្រាន់តែជាទម្លាប់របស់អ្នកស្រុក ប៉ុន្ដែ ស្រ្តីមានផ្ទៃពោះកុំភ្លេចទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ និង សុខភាពទារក និងម្តាយឲ្យបានទៀងទាត់តាមការណែនាំរបស់ពេទ្យ៕
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ឌឿន អ៊ី