Selena Gomez ថាសប្បាយចិត្តនឹងជីវិតរស់នៅម្នាក់ឯង
- 2015-11-06 17:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ថាសប្បាយចិត្តនឹងជីវិតរស់នៅម្នាក់ឯង
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុបអាមេរិក Selena Gomez បាននិយាយផ្ទាល់មាត់ក្នុងកម្មវិធីវិទ្យុ KIIS FM កាលពីសប្ដាហ៍មុនថា ខ្លួនរីករាយក្នុងការរស់នៅម្នាក់ឯង។
ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករ Kyle និង Jackie O តារាស្រីវ័យ២៣ឆ្នាំបានបង្ហាញក្ដីសង្ឃឹមនិងភាគរយតិចតួចក្នុងការផ្សះផ្សាចំណងស្នេហ៍ឡើងវិញជាមួយអតីតមិត្តប្រុស Justin Bieber ដោយជំនួសមកវិញនាងបាននិយាយថា៖ "ខ្ញុំនៅម្នាក់ឯងហើយខ្ញុំសប្បាយចិត្តជាមួយវា"។
ម្ចាស់បទ "Good For You” ដែលមិនទាន់រកស្នេហ៍ថ្មីឃើញក្រោយបែកបាក់ពីតារាចម្រៀងកាណាដា បាននិយាយលេងសើចជាមួយពិធីករថា នាងកំពុងរកមិត្តប្រុសថ្មីសញ្ជាតិអូស្ត្រាលី។ ទាក់ទងនឹងរឿងនេះដែរ កាលពីប៉ុន្មានថ្ងៃមុន Justin Bieber បង្ហើបអារម្មណ៍ពិតក្នុងកម្មវិធីទូរទស្សន៍មួយថា គេមិនបានឈប់ស្រលាញ់ Selena Gomezបានឡើយព្រោះនាងជាស្នេហាពិតដំបូង។
មួយរយៈចុងក្រោយនេះ រឿងស្នេហ៍ចាស់របស់ Justinនិង Selenaបានរើឡើងយ៉ាងខ្លាំងទាំងសារព័ត៌មាន និងសម្ដីផ្ទាល់ពីសាមីខ្លួនផ្ទាល់។ នាពេលកន្លងទៅបទថ្មី "Sorry” របស់ Justin ត្រូវគេគិតថាចង់សូមទោសទៅកាន់ Gomez ផងដែរ។
ចុចអាន៖Selena Gomez និយាយផ្ទាល់មាត់ពីព័ត៌មានស្នេហាជាមួយ Brooklyn Beckham
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖dailymail