​ខ្សែ​ប្រយុទ្ធ​ជប៉ុន Muto ​​ដែល​ជិត​​មក​កម្ពុជា ធ្លាប់​ស៊ុត​ហ៊ែត​ទ្រីក​នៅ​​​លីក​កំពូល​អាល្លឺម៉ង់​ខែ​មុន

  • 2015-11-06 20:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yoshinori Muto ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ជប៉ុន របស់​ក្លិប​ FSV Mainz 05 ​​គឺ​ជា​កីឡាករ​ម្នាក់ដែល​ធ្លាប់​​ស៊ុត​ហ៊ែតទ្រីក (៣​គ្រាប់) នៅ​លីក​កំពូល​អាល្លឺម៉ង់ Bundesliga ​កាល​ចុង​ខែ​មុន ហើយ​កីឡាករ​រូប​នេះក៏​​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់ ដែល​​ត្រូវ​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​​​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ​​តំបន់​អាស៊ី ពូល​E ​ផង​ដែរ។

 

 

កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា​​ចុង​សប្ដាហ៍​មុន​ ​កីឡាករ​វ័យ​២៣​ឆ្នាំ Muto បាន​ស៊ុត​ឲ្យ​ Mainz ​នាំ​មុខ​ FC Augsburg ​២-០ មុន ប៉ុន្តែ​ត្រូវ​​ម្ចាស់​ផ្ទះ វាយ​បក​៣​គ្រាប់​វិញ។ យ៉ាង​ណា មុន​បញ្ចប់​ការ​ប្រកួត ខ្សែ​​ប្រយុទ្ធ​អាស៊ី​រូប​នេះ បាន​ស៊ុត​គ្រាប់​ទី​៣ ដែល​ជា​គ្រាប់​ហ៊ែតទ្រីក​នៅ​ចុង​ម៉ោង​នាទី​៩០ ជួយ​ឲ្យ​ Mainz បាន​១​ពិន្ទុ​វិញ។

 

Muto បាន​ផ្ទេរ​ពី​ក្លិប​ FC Tokyo ទៅ​ FSV Mainz 05 កាល​ខែ​ឧសភា ឆ្នាំ​២០១៥ ហើយ​រដូវ​កាល​នេះ​រូប​គេ​ស៊ុត​​បាន​៦​គ្រាប់​ហើយ​​នៅ​លីក​កំពូល​អាល្លឺម៉ង់ ក្នុង​​ការ​បង្ហាញ​ខ្លួន​១២​ប្រកួត។

 

​សម្រាប់​ការ​ប្រកួត​​រវាង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ទល់​នឹង​ម្ចាស់​ផ្ទះ​កម្ពុជា នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ខាង​មុខ ​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ កីឡាករ​ជប៉ុន​​នៅ​លីក​កំពូល​អឺរ៉ុប ១១​នាក់​នឹង​បង្ហាញ​ខ្លួន​ពេល​ជប៉ុន​មក​កម្ពុជា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Bundesliga | wiki