Adele ស្រែក​មួយ​ទំហឹង​ច្រៀង​ផ្ទាល់​បទ​ថ្មី "Hello"លើ​ឆាក​ប្រគល់​រង្វាន់

  • 2015-11-10 16:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​ខ្លាំង​ Adele បាន​​លើក​យក​បទ​ថ្មី "Hello" មក​ច្រៀង​ផ្ទាល់​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​តន្ត្រី NRJ Awards ក្នុង​ទី​ក្រុង Cannes ប្រទេស​បារាំង។

 

ដោយ​មាន​ការ​លេង​​ពី​​ក្រុម​តន្ត្រី​និង​ចម្រៀង​បន្ទរ​​ពី​តារា​ចម្រៀង​ស្រី​​២​នាក់​នៅ​ពី​ក្រោយ​ តារា​ចម្រៀង​ស្រី​វ័យ​២៧​ឆ្នាំ​​បាន​ស្រែក​ច្រៀង​អស់​ពី​ថាមពល​ជាមួយ​ភ្លេង​ព្យ៉ាណូ​និង​ភ្លើង​​ភ្លឺ​ចិញ្ចាចចិញ្ចែង​បាញ់​ពី​ក្រោយ។ បន្ទាប់​ពី​ច្រៀង​ចប់​ភ្លាម​ Adeleទទួល​បាន​ស្នូរ​ទះដៃ​យ៉ាង​កងរំពង​ពី​សំណាក់​ទស្សនិកជន។

 

ទស្សនា​ការ​ចម្រៀង​របស់​ Adeleខាង​ក្រោម៖

 

 

 

​"Hello" ជា​ចម្រៀង​ដែល​បាន​បំបែក​កំណត់​ត្រា​​ដល់​ទៅ​៥​ត្រឹម​រយៈពេល​ជាង​មួយ​សប្ដាហ៍​សម្រាប់​ការ​ចេញ​ដំបូង​ក្នុង​នោះ​មាន​ដូច​ជា​៖

  • ក្លាយ​ជា​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ស្រី​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​សប្ដាហ៍​ដំបូង​ ​​​ក្នុង​សហរដ្ឋអាមេរិក។

  • ជា​បទ​ចម្រៀងដែល​លក់​បាន​ច្រើន​ជាង​បទ​​ចម្រៀងដទៃ​​​ក្នុង​ឆ្នាំ​២០១៥​ ត្រឹម​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង។

  • ជាប់​កំណត់​ត្រា​​ជា​វីដេអូ​ចម្រៀង​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល​២៤​ម៉ោង​ គឺ​បាន​ដល់​ទៅ​២៧​លាន​ដង។

  • ជា​បទ​ដែល​មាន​អ្នក​ស្ដាប់​តាម​អនឡាញ​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​​​ដំបូង​នៅ​សហរដ្ឋអាមេរិក​គឺ​​ដល់​​​ទៅ​​​ ២,៣​​លាន​​ដង។

  • ជា​បទ​ចម្រៀង​ដែល​លក់​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​សប្ដាហ៍​ដំបូង​ ដោយ​​អាច​លក់​បាន​ចំនួន​ ១,១​លាន​កូពី​​ ​នៅ​សហរដ្ឋអាមេរិក។

 

ចុចអាន៖មិន​ធម្មតា ​តែ​​ជាង​មួយ​សប្ដាហ៍​សោះ​​ “Hello” របស់​ Adele បំបែក​កំណត់​ត្រា​បាន​​​ដល់​ទៅ​៥

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ billboard