Selena Gomez កាន់ដៃកៀកកើយបុរសប្លែកមុខចូលហាងមួយកន្លែង
- 2015-11-11 16:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez កាន់ដៃកៀកកើយបុរសប្លែកមុខចូលហាងមួយកន្លែង
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅ តារាចម្រៀង Selena Gomez បាននិយាយថាខ្លួនសប្បាយចិត្តនឹងជីវិតរស់នៅម្នាក់ឯង ប៉ុន្តែនៅល្ងាចថ្ងៃច័ន្ទម្សិលម្ង៉ៃ តារាស្រីវ័យក្មេងនេះបានទៅញ៉ាំអាហារពេលល្ងាចជាមួយបុរសម្នាក់ឈ្មោះ Samuel Krost ថែមទាំងបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាទៀតផង។
បន្ទាប់ពីបង្ហាញវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2015 Glamour Women Of The Year Awards កាលពីថ្ងៃទី៩ត្រូវនឹងថ្ងៃច័ន្ទ អតីតមិត្តស្រីរបស់ Justin Bieber រូបនេះបានទៅញ៉ាំអាហារពេលល្ងាចជាមួយមិត្តភ័ក្ដិផ្សេងៗនិងបុរសសង្ហា Samuel Krost។
ត្បិតតែអ្នកទាំងពីរមិនបានទៅញ៉ាំតែ២នាក់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលទៅដល់ភោជនីយដ្ឋាន Selenaនិង Samuel បានកាន់ដៃគ្នាចូលទៅក្នុងហាង បន្ទាប់មកក៏បានអង្គុយជិតគ្នានិងនិយាយសើចសប្បាយហាក់ដូចជាគូស្នេហ៍ថ្មីថ្មោងអីចឹង។
លើសពីនេះទៅទៀត Gomez បានទៅអង្គុយលើភ្លៅរបស់ Samuelនិងយកដៃកៀកក ដែលទង្វើនេះធ្វើឲ្យគេគិតថាពួកគេទាំងពីរកំពុងមានទំនាក់ទំនងជាមួយគ្នា៕
ចុចអាន៖Selena Gomez ថាសប្បាយចិត្តនឹងជីវិតរស់នៅម្នាក់ឯង
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ usmagazine