មីយ៉ាន់ម៉ា​​​​ជាប់​ជា​ប្រទេស​សប្បុរស​​​​ជាង​គេ​ក្នុង​​លោក អាមេរិក​ជាប់​លេខ​២​

  • 2015-11-11 17:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីយ៉ាន់ម៉ា ត្រូវ​បានអង្គការ CAF America ចាត់​ថ្នាក់​ថា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​សប្បុរស​ជាង​គេ​លើ​ពិភពលោក តាម​ពី​ក្រោយ​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Market Watch។

 

ទីក្រុងបុរាណ Bagan ប្រទេស​មីយ៉ាន់ម៉ា

ការ​​ស្ទង់​​មតិ​​ដែល​ធ្វើ​ឡើង​ដោយ​​​អង្គការ​​​​អន្តរជាតិ​​​​ CAF America មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស ​​បាន​ចាត់​ថ្នាក់​​​​​​១៤៥​ប្រទេស​ ហើយ​យុទ្ធនាការ​នោះ​ក៏​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ​ និង​ជំរុញ​ទឹក​ចិត្ត​​​អំពី​​​​ការ​ស្នេហា​ជាតិ​ផង​ដែរ។

 

ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​ការ​ចាត់​ថ្នាក់​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​​ការ​ចូល​រួម​​​ចំណែក​របស់​​ប្រជាជន​​​ក្នុង​សកម្មភាព​សប្បុរសធម៌​សង្គម​ ការ​ចេះ​ជួយ​គ្នា​ និង​​ការ​ចូល​រួម​ស្ម័គ្រ​ចិត្ត​របស់​ប្រជាជន។ លទ្ធផល​​ស្ទង់​មតិ​បាន​បង្ហាញ​ថា​​ប្រជាជន​មីយ៉ាន់ម៉ា​ទទួល​បាន​ពិន្ទុ​៦៦​ភាគ​រយ មាន​ន័យ​ថា​ ប្រជាជន​មីយ៉ាន់ម៉ា ចេះ​ជួយ​​យក​អាសា​គ្នា​ ចូល​រួម​ស្ម័គ្រ​ចិត្ត​​​​​​ក្នុង​សង្គម ​និង​បរិច្ចាគ​លុយ​ចូល​​ជា​ជំនួយ​សប្បុរសធម៌​ច្រើន។ ចំណែក​សហរដ្ឋអាមេរិក​លំដាប់​ទី​ពីរ​គឺ​បាន​ពិន្ទុ​៦១​ភាគ​រយ។

 

ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​ ធនាគារ​ពិភព​លោក World Bank ថា​ជា​ប្រទេស​មាន​​ចំណូល​ទាប​កម្រិត​មធ្យម​ប៉ុន្តែ​បាន​​ជាប់​ក្នុង​លំដាប់​ទី​១​ខណៈ​ដែល​​សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​រក​ចំណូល​​បាន​ច្រើន​បាន​លំដាប់​ទី​​២​នៃ​​ភាព​សប្បុរស​ធម៌ និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាជន។

 

លទ្ធផល​ខាង​លើ​ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ម្សិល​មិញ ​ក្រោយ​គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ស្ទង់​មតិ​តាំង​ពី​ឆ្នាំ​២០១៤​មក។ ខាង​ក្រោម​នេះ​ក៏​បង្ហាញ​ពី​ចំណាត់​ថ្នាក់​ប្រទេស​មួយ​ចំនួន​ទៀត​៕​​

 

ចុចអាន៖ ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់​ជា​ជំនួយ​មនុស្សធម៌

ចុចអាន៖ គណបក្ស​លោក​ស្រីអ៊ុងសាន ស៊ូជី ឈ្នះ​​​ជាង ៧០%

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ marketwatch

​​​​​​​​​​​​

អត្ថបទពេញនិយម