សាំម៉ូរ៉ៃជប៉ុន អាចប្រហារតោកំណាចសិង្ហបុរីបានអត់យប់នេះ?
- 2015-11-12 16:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាំម៉ូរ៉ៃជប៉ុន អាចប្រហារតោកំណាចសិង្ហបុរីបានអត់យប់នេះ?
ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងអាស៊ីសាំម៉ូរ៉ៃជប៉ុន នឹងធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះតោកំណាចសិង្ហបុរី ក្នុងការប្រកួតជម្រុះ 2018 World Cup ពូល E វេលាម៉ោង០៦:១៥នាទីព្រលប់ថ្ងៃនេះ។
ក្រុមដែលស្ថិតនៅពូលជាមួយកម្ពុជាទាំង២នេះ ប៉ះគ្នាកាលជើងទី១ គឺបញ្ចប់លទ្ធផល ០-០ នៅទឹកដីជប៉ុន ខណៈដែលអ្នកចាំទី Izwan Mahbud របស់សិង្ហបុរី បានក្លាយជាវីរបុរស ព្រោះជួយសង្គ្រោះបាល់បានយ៉ាងច្រើន។
សម្រាប់ប្រកួតយប់នេះវិញ គ្រូបង្វឹកសិង្ហបុរីលោក Bernd Stange សុំត្រឹមតែ១ពិន្ទុក៏ពេញចិត្តណាស់ហើយ ដោយលោកនិយាយថា៖ "ប្រកួតនេះ នឹងចាប់ផ្ដើមលទ្ធផល ០-០ ដូច្នេះមានន័យថា យើងនឹងចាប់ផ្ដើមជាមួយ១ពិន្ទុក្នុងដៃ ហើយយើងត្រូវតែការពារ១ពិន្ទុនោះឲ្យបាន”។
រីឯគ្រូបង្វឹកជប៉ុន លោក Vahid Halilhodzic បានលើកឡើងថា ក្រុមលោកត្រូវតែសងសឹក និងយកឈ្នះឲ្យបាន។ បុរសសញ្ជាតិបូស្នីវ័យ៦៣ឆ្នាំរូបនេះ បាននិយាយថា៖ "យើងមានអនុស្សាវរីយ៍អាក្រក់ជាមួយសិង្ហបុរី កាលជើងទី១ ដូច្នេះយើងត្រូវតែសងសឹក។ តាមពិតសិង្ហបុរី មានក្រុមល្អតំណាងឲ្យប្រទេសគេ ប៉ុន្តែយើងត្រូវតែតាំងចិត្តយកជ័យជម្នះឲ្យបាន”។
ជប៉ុន កំពុងឈរនៅចំណាត់ថ្នាក់លេខ២ មាន១០ពិន្ទុស្មើសិង្ហបុរី ដែលឈរនៅលេខ៣ ខណៈដែលស៊ីរី មាន១២ពិន្ទុស្ថិតនៅកំពូលតារាងពូល E៕
*គូប្រកួតជម្រុះ World Cup តំបន់អាស៊ីទាំងអស់ថ្ងៃនេះមាន៖
-ចុចអាន៖ នេះ Link មើលប្រកួតកម្ពុជានិងអាហ្វហ្គានីស្ថាននៅម៉ោង៦:៣០នាទីល្ងាច
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ fifa | channelnewsasia