ក្រុម​ជប៉ុន ហ្វឹកហាត់​នៅ​អូឡាំពិក​ថ្ងៃ​ទី​១៤ មិន​ឲ្យ​នរណា​ម្នាក់​ចូលមើល​​សោះ​

  • 2015-11-12 17:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជប៉ុន​​​​សំបូរ​ដោយ​កំពូល​តារា​ល្បី​ៗ​នៅ​អឺរ៉ុប​ដែល​​អ្នក​គាំទ្រ​កម្ពុជា​ភាគ​ច្រើន​ស្គាល់​ និង​ចង់​ឃើញ​នោះ ប្រហែល​ជា​មិន​បាន​ទស្សនា​​សម្រាប់​ការ​ហ្វឹកហាត់​​របស់​ពួក​គេ​ជា​លើក​ដំបូង​នៅ​ពហុកីឡដ្ឋាន​ជាតិនៅ​ថ្ងៃ​ទី​១៤ ​ដើម្បី​ត្រៀម​ខ្លួន​ប៉ះ​ម្ចាស់​ផ្ទះ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​សម្រាប់​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨ ប្រចាំ​តំបន់​អាស៊ី ជុំ​ទី​ពីរ ជើង​ទីពីរ។

 

ក្រុម​ជម្រើស​ជាតិជប៉ុនហ្វឹកហាត់ (រូបថត៖JFA)

 

​តាម​ប្រភព​​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា នា​ល្ងាច​ម៉ោង៥ ស្អែក​នេះ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នឹង​មក​ដល់​ប្រទេស​កម្ពុជា​ ដែល​មាន​កីឡាករ​ចំនួន ២៣នាក់​និង​មន្ត្រី​ថ្នាក់​ដឹកនាំ​​៣១​​នាក់។ ​​ការ​មក​ដល់​​​នេះ​ក៏​មាន​​រថយន្ត​ ៤៥កៅអីមួយ​គ្រឿង​​ទៅ​ទទួល​ ​ម៉ូតូ​ធំ​​មាន​សារ៉ែន១គ្រឿង​បើក​ពី​មុខ និង​​​ម៉ូតូ​អម​ឆ្វេង​ស្ដាំ​ថែម​ទៀត។

 

​ប្រភព​បន្ត​ថា ប្រតិភូ​ និង​ថ្នាក់​ដឹកនាំ​​ទាំង៣១​នាក់​មិន​មក​កម្ពុជា​ក្នុង​ពេល​ជាមួយ​កីឡាករ​ឡើយ​ ស្រប​ពេល​ប្រធាន​សហព័ន្ធ​កីឡា​​បាល់ទាត់​របស់​ជប៉ុន​ នឹង​មក​​មុន​ការ​ប្រកួត​​មួយ​ថ្ងៃ​(​ពោល​គឺ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥)។ កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​ទាំង៥៤​នាក់​សម្រាក​នៅ​សណ្ឋាគារ​ផ្កាយ​​ប្រាំ​​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ នឹង​ចេញ​​​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​នៅ​​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​មិន​ឲ្យ​មាន​អ្នក​មក​មើល​ សូម្បី​អ្នក​ហាត់​ប្រាណ​ក៏​បិទ​មិន​ឲ្យ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​​ផង​ដែរ។

 

​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​មក​កម្ពុជា​ក្រោយ​ប្រកួត​​សន្សំ​​ពិន្ទុ​ជា​មួយ​​ប្រទេស​សិង្ហបុរី​ក្នុង​ជើង​ទី​២ នា​ល្ងាច​ម៉ោង​ ៦​:១៥ ​ថ្ងៃ​ទី​​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ​នៅ​ទឹក​ដី​ប្រទេស​សិង្ហបុរី ​ស្រប​ពេល​ល្ងាច​ម៉ោង ៦:៣០ នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​ក្នុង​ពូល E ដូច​គ្នា៕ ​​

 

មើល​ការ​ហ្វឹកហាត់​របស់​ជប៉ុន

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

​​​​

អត្ថបទថ្មី