ចៀវៃ បដិសេធ​មិន​ព្រម​ធ្វើ​អ្នក​កំដរ​ឲ្យ Fan BingBing

  • 2015-11-16 18:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ស្រស់​ស្អាត​មក​ពី​តៃវ៉ាន់ Ruby Lin ​​បាន​ឆ្លើយ​សំនួរ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ​ឲ្យ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ។

 

កាល​ពី​យប់​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា​មុន​នេះ​ តារា​ភាពយន្ត​ចិន​ពីរ​រូប​គឺ Ruby Lin និង Fan Bing Bing មាន​ឱកាស​ជួប​គ្នា​សារ​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។ នៅ​ក្នុង​កម្មវិធី​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​ថា​អង្គុយ​ជាប់​គ្នា​និង​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​គ្នា។

 

 

ឆ្លើយ​តប​​នឹង​សំនួរ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​នោះ​ ចំពោះ​សំនួរ​ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​ជា​អ្នក​កំដរ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ Fan Bing Bing តួ​​ស្រី​រឿង "ព្រះនាង​យេយេ" បាន​ឆ្លើយ​ថា​ទេ​ចំពោះ​សំនួរ​នេះ។ នាង​បាន​ប្រាប់​ហេតុផល​ថា៖ "ខ្ញុំ​គិត​ថា​ខ្ញុំ​ហួស​អាយុ​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ​ហើយ ដូចនេះ​គ្មាន​គំនិត​​ចង់​ធ្វើ​ទេ"។ Ruby ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ខ្លួន​មិន​ទាន់​បាន​ទទួល​សំបុត្រ​អញ្ជើញ​របស់ Fan Bing Bing ដូច​ព័ត៌មាន​ចុះ​ផ្សាយ​នោះ​ដែរ។ "ខ្ញុំ​បាន​សាក​សួរ​នាង​រឿង​រៀបការ​ជាមួយ Li Chen ដែរ តែ​នាង​ថា​មិន​ទាន់​ដល់​ពេល​នោះ​ទេ" តារា​វ័យ ៣៩ ឆ្នាំ​បង្ហើប។

 

មុន​នោះ​បណ្ដាញ​ព័ត៌មាន West Capital News បាន​ចុះ​ផ្សាយ​ថា Fan Bing Bing និង Li Chen បាន​ចុះ​ឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ ហើយ​អ្នក​ទាំង​ពីរ​នឹង​រៀបការ​នៅ​ខេត្ត Hainan នៅ​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ ២០១៦។ ប្រភព​ដដែល​នេះ​ក៏​បាន​ប្រាប់​ពី​ឈ្មោះ​តារា​ដែល​នឹង​ចូល​រួម​កម្មវិធី​នេះ​ផង​ដែរ​ដោយ​ក្នុង​នោះ​រួម​មាន ឈិន ឡុង, កុំកុំ, Zhao Wei, Ruby Lin, Li Bing Bing, Liu Yifei, Angelababy, Huang Xiaoming, Shu Qi និង​តារា​ជា​ច្រើន​ទៀត៕

 

 
 
 

ចុចអាន៖សម្រស់​ខុស​ដាច់​គ្នា​ស្រឡះ​រវាង ត្រចៀកកាំ​និង​ចៀវៃ​ក្នុង​ថ្ងៃ​តែ​មួយ

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទថ្មី