បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?​

  • 2015-11-17 15:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែង​លើក​ថា «មនុស្ស​ប្រុស​ប្រៀប​ដូច​ជា​មាស​ទឹក​ដប់» បើ​ទោះ​មាន​រឿង​អាស្រូវ​ស្នេហា​ក្ដី នៅ​តែ​អាច​លាង​ជ្រះ តែ​បើ​នារី​វិញ​អាច​ពិបាក​នឹង​ប្រឈម​មុខ​នឹង​សង្គម ដូច្នេះ​ពេល​​ស្រលាញ់​នារី​ម្នាក់ តើ​ប្រុសៗ​គិត​ពី​អតីតកាល​របស់​នាង​ដែរ​ឬទេ?

 

 រូបតំណាង

ផ្ដល់​បទសម្ភាសន៍​មុនគេ តារា​សម្ដែង​កូនភ្លោះ ស៊ិន សុភ័ក្ត្រ និយាយ​យ៉ាង​ច្បាស់​ថា លោក​នឹង​មិន​ធ្វើ​រឿង​បែប​នេះ​ឡើយ ព្រោះ​យល់​ថា អតីតកាល​គ្រាន់​តែ​ជា​អ្វី​ដែល​កន្លង​ហួស​ប៉ុណ្ណោះ អ្វី​សំខាន់​ បច្ចុប្បន្ន​ និង​អនាគត។

 

មិន​ផ្ដោត​លើ​ជីវភាព​ខ្លាំង​ពេក សុភ័ក្ត្រ លើក​ឡើង​ថា ៖ "មិន​ថា​គាត់​មាន​ប្រវត្តិ​ល្អ ឬមិនល្អទេ សំខាន់​គាត់​ជា​នារី​ម្នាក់​មាន​ចរិត​ល្អ​ថ្លៃថ្នូរ។ សម័យ​នេះ​យើង​មិន​អាច​ដឹង​ប្រវត្តិ​គេ​យ៉ាងម៉េច​ទេ ប៉ុន្តែ​បើសិន​ស្រលាញ់​គ្នា ត្រូវ​ចេះ​ចាប់​ដៃ​គ្នា​កសាង​ជីវិត​ឱ្យ​រុង​រឿង និង​ខំ​ប្រកបរបរ​រកស៊ី​សមរម្យ​មួយ​ក្នុង​ជីវិត"។

 

“ខ្ញុំ​ស្រលាញ់​នារី​មាន​ជីវភាព​សមរម្យ ចេះ​ទុកដាក់​រឿង​រកស៊ី ហើយ​ខ្ញុំ​នឹង​ស៊ើប​ពី​ប្រវត្តិ​គេ ដើម្បី​ឱ្យ​ដឹង​ថា​ ពី​មុន​គេ​យ៉ាងម៉េច" នេះ​ជា​សម្ដី​ចេញ​ពី​ចិត្ត​របស់ សុំ ម៉ាយ បុគ្គលិក​ភោជនីយដ្ឋាន​ជប៉ុន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ បុរសវ័យ ២៥ ឆ្នាំ បញ្ជាក់ថា នារី​សម័យ​ឥលូវ​មិន​ដូច​ពី​មុន​ទេ ពិបាក​នឹង​ទុកចិត្ត ប៉ុន្តែ​បើ​លោក​ស្រលាញ់​នារី​ណា​ម្នាក់ នារី​នោះ​ស្រលាញ់​លោក​វិញ លោក​មិន​គិត​ច្រើន​ទេ។ តែ​យុវជន​រូប​នេះ​ ក៏​អន់​ចិត្ត​បន្តិច​​ដែរ បើ​ដឹង​ថា​ នារី​ដែល​ខ្លួន​ស្រលាញ់ ធ្លាប់​ជ្រុលជ្រួស​ជាមួយ​អ្នក​មុន​នោះ។

 

សុំ ម៉ាយ បញ្ជាក់​ថា៖ “មិន​អី​ទេ! ធ្វើ​ម៉េច​យើង​ជួប​ក្រោយ​គេ...ឱ្យ​តែ​គេ​ស្រលាញ់​យើង និង​ធ្វើ​ខ្លួន​ឱ្យ​ល្អ ខ្ញុំ​មិន​គិត​ទេ​អតីតកាល តែ​បើ​អត្តចរិត​អត់​ល្អ ខ្ញុំ​មិន​អាច​ចាប់​ដៃ​នាង​ចូល​រោងការ​បាន​ទេ"។

 

បើ​ងាក​មក​មើល និង​អាន​ពី​ទស្សនៈ​របស់ គឹម ឡាយ ឯណេះ​វិញ គឺ​ថា​បើនារីណាម្នាក់​​ដែល​លោក​​ត្រូវ​ចិត្ត​​ហើយ​នោះ លោក​មិន​ស៊ើប​ពី​ប្រវត្តិ​របស់​នាង​ឡើយ។ បើ​ទោះ​​ក្នុង​កំណាក់​កាល​ស្រលាញ់​គ្នា​ទៅវិញ​ទៅ​មក ហើយ​ដឹង​ថា​ នាង​ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ជាមួយ​អ្នក​មុន​ក្ដី ក៏​លោក​មិន​ប្រកាន់ និង​នៅតែ​បន្ត​ចំណង​ស្នេហ៍​ដដែល។

 

“ចិត្ត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អត់​ស៊ើប​ទេ សំខាន់​តើ​គេ​ស្រលាញ់​យើង​អត់? បើ​គេ​ស្រលាញ់ អត់​គិត​រឿង​ពី​មុន​ទេ។ ដូច​ខ្ញុំ​និង​សង្សារ​ខ្ញុំ​ចឹង យើង​មិន​ប្រកាន់​អតីត​ទេ តែ​គួរ​ឱ្យ​ស្ដាយ​យើង​បាន​បែក​គ្នា​ហើយ (ខាង​ស្រី​សុំ​បែក)”។

 

  រូបតំណាង

គេ​ច្រើន​និយាយ​ថា បុរស​សម្ដី​​ផ្អែម មាត់​ផ្សេង​ចិត្ត​ផ្សេង បាន​ឆ្ងាញ់​មាត់​ហើយ​ ដល់​ត្រើយ​តែង​សោយ​គូថ…តើ​មែន​ដែរ​ឬ​ទេ? មើល​លើ​បរិបទ​សង្គម​សព្វថ្ងៃ យុវជន​ គឹម ឡាយ ថ្លែង​ថា ស្រីៗក៏​ត្រូវ​តែ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ដែរ ដើម្បី​កុំ​អោយ​ចាញ់​កល​ល្បិច​របស់​ប្រុស​ព្រាន។

 

“ស្រី​ត្រូវ​តែ​គិត​ វិភាគ​ខ្លួន​ឯង​ដែរ មិន​មែន​គែ​និយាយ​ពាក្យ​ផ្អែម អត់​បាន​ពិចារណា គិត​ថា​គេ​ល្អ ហើយ​ផ្ដេសផ្ដាស​ជាមួយ​គេ។ មិន​មែន​ប្រុសៗ​សុទ្ធតែ​ល្អ ហើយ​ក៏​មិន​មែន​ប្រុសៗ​សុទ្ធ​តែ​អាក្រក់​ដែរ។ ក៏​មាន​អ្នក​ខ្លះ​គេ​ល្អ​ដែរ នៅ​អោយ​ស្ងៀម និង​ស្វែង​យល់​ពី​គេ"។

 

 

អ្នក​នឹង​ធ្វើ​អ្វី បើ​ឪពុកម្ដាយ​មិន​ឱ្យ​អ្នក​រៀបការ ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់

៧​យ៉ាងអាច​កើត​ជា​ស្នេហា​​ តើ​អ្នក​ចូល​ចំណុច​មួយ​ណា?

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី