មើល​ភាពយន្ត​ល្បី​ៗ​ទើប​ចាក់​បញ្ចាំង​ កំពុង​រក​ចំណូល​ប្រដេញ​គ្នា​

  • 2014-10-19 20:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "Fury" ​ត្រូវ​បាន​រាយការណ៍​ថា​ រក​ចំណូល​បាន​ប្រមាណ​ជា​ ៨,៨​ដុល្លារ​កាល​​ពី​ថ្ងៃ​សុក្រ។ ភាពយន្ត​និយាយ​ពី​សង្គ្រាម​លោក​ទី​ពីរ​ និង​សម្ដែង​ដោយ​តារា​ហូលវីវូដ​ល្បី​ លោក​ Brad Pitt​ ត្រូវ​បាន​អ្នក​ទស្សនា​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ពី​ភាព​អស្ចារ្យ។ ត្រឹម​ចុង​សប្ដាហ៍​ភាពយន្ត​នេះ​រក​បាន​២៥​,៧​លាន​ដុល្លារ។ ប៉ុន្តែ​មាន​ភាព​យន្ត​៣​ផ្សេង​ទៀត​ក៏​កំពុង​ដេញ​តាម​ពី​ក្រោយ​ផង​ដែរ៖

 

១) រឿង​សង្គ្រាម​លោក​លើក​ទី​ពីរ​ "Fury" ត្រូវ​បាន​គេ​ប៉ាន​ស្មាន​ដើម​ទុន​ផលិត​អស់​៨០​លាន​ដុល្លារ ​រក​បាន​២៥​លាន​ដុល្លារ​ហើយ​ បន្ទាប់​ពី​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​សុក្រ​ទី​១៧​ នៅ​អាមេរិក​ កាណាដា​ និង​ប្រទេស​បាហាម៉ា។

 

 

២) ភាពយន្ត​ “Gone Girl” និយាយ​អំពី​ការ​បាត់​ខ្លួន​ភរិយា​របស់​បុរស​​ម្នាក់​​ ផលិត​អស់​ថវិកា​ប្រហែល​៣៧,៥​លាន​ដុល្លារ​ ចាក់​បញ្ចាំង​តាំង​​ពី​ថ្ងៃ​ព្រហស្បតិ៍​ រក​ចំណូល​បាន​១៨​លាន​ដុល្លារ។

 

 

៣) ចំណែក​រឿង​តុក្កតា​ "The Book of Life" ​បាន​ចាក់​បញ្ចាំង​នៅ​អាមេរិក​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៧​ ​រក​បាន​លុយ​ពី​ការ​ទស្សនា​​ចំនួន​​១៧,៥​លាន​ដុល្លារ។

 

 

៤) ដោយឡែក​ ភាពយន្ត​ "The Best of Me" និយាយ​អំពី​អតីត​​​សង្សារ​នឹង​គ្នា​កាល​នៅ​រៀន​ បាន​ជួប​គ្នា​វិញ​ពេល​ពួក​គេ​បាន​​ទៅ​លេង​ស្រុក​ ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៧​ ​​រក​បាន​ចំណូល​​១១,៥​លាន​ដុល្លារ មក​ទល់​​នឹង​​ពេល​​នេះ។

 

 

ភាពយន្ត​​ទាំង​​នេះ​នឹង​បន្ត​ចាក់​បញ្ចាំង​​ជា​ច្រើន​ថ្ងៃ​ទៀត​​​ទាំង​នៅ​​រោង​ភាពយន្ត​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។

 

-ភាពយន្ត​បរទេស​ល្បី​៤​​រឿង​​មក​ថត​នៅ​​​ខ្មែរ​រក​ចំណូល​បាន​ប៉ុន្មាន?

 

ប្រភព៖ boxoffice​, imdb

អត្ថបទពេញនិយម