ធ្លាយរឿង Ruby Lin រៀបការជាមួយតារាប្រុសក្មេងជាង៦ឆ្នាំ តែផលិតកម្មបដិសេធ
- 2015-11-17 21:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង Ruby Lin រៀបការជាមួយតារាប្រុសក្មេងជាង៦ឆ្នាំ តែផលិតកម្មបដិសេធ
ចន្លោះមិនឃើញ
ព័ត៌មានតួឯករឿង "ព្រះនាងយេយេ" ចុះឈ្មោះរៀបការជាសម្ងាត់ជាមួយតារាប្រុសវ័យក្មេងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។
ពីរថ្ងៃកន្លងមកនេះ អ្នកតាមដានវិស័យសិល្បៈតៃវ៉ាន់និងចិនបានជ្រួលច្របល់ចំពោះព័ត៌មានតារាសម្ដែងស្រី Ruby Lin ស្ងាត់ៗរៀបការជាមួយមិត្តរួមការងារ Ethan Li។ Ethan Li និង Ruby Lin បានស្គាល់គ្នាដំបូងនៅពេលសហការក្នុងរឿង "The Wonderful Wedding”។ វិបសាយព័ត៌មានធំៗដូចជា Fun Youth និង CNR សុទ្ធតែបានចុះផ្សាយថាអ្នកទាំងពីរបានរៀបការជាមួយនឹងគ្នារួចហើយ ព្រមទាំងមានភ្ជាប់មកជាមួយនឹងលិខិតអាពាហ៍ពិពាហ៍មួយផងដែរ។
បណ្ដាញព័ត៌មានទាំងនេះបានឲ្យដឹងថា Ruby Lin និង Ethan Li ចាប់ផ្ដើមមានចិត្តលើគ្នានៅពេលថតរឿង "The Wonderful Wedding”។ Ethan Li កើតឆ្នាំ ១៩៨២ ស្រុកកំណើតនៅខេត្ត Zhengzhou ប្រទេសចិន និងធ្លាប់បានទស្សនិកជនស្គាល់មុខតាមរយៈរឿង "1011” និង "Sacrifice” ជាដើម។
ចុចអាន៖ចៀវៃ បដិសេធមិនព្រមធ្វើអ្នកកំដរឲ្យ Fan BingBing
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖lollipop