កុំកុំ ព្រមសម្ដែងរឿងថ្មី 'Noodle Man' នៅអាមេរិក
- 2014-10-19 23:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ ព្រមសម្ដែងរឿងថ្មី 'Noodle Man' នៅអាមេរិក
ចន្លោះមិនឃើញ
កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ ( Donnie Yen) បានចុះហត្ថលេខាយល់ព្រមសម្ដែងរឿងថ្មី Noodle Man ផលិតដោយលោក Michael Shamberg ជនជាតិអាមេរិកហើយ កាលពីពេលថ្មីៗនេះ។
ក្នុងរឿងនេះ ជើងកន្ត្រៃហោះកុំកុំ ដើរតួជាអតីតប៉ូលិសមកពីប្រទេសចិន ដែលបានបោះបង់ចោលអ្វីគ្រប់យ៉ាង ក្រោយពីបេសកកម្មកាលពី១៥ឆ្នាំមុនបរាជ័យ និងបាត់បង់ដៃគូដ៏ល្អម្នាក់របស់លោក។ កុំកុំចាប់ផ្ដើមបញ្ចេញសកម្មភាពស្វាហាប់និងសកម្មជាថ្មី ពេលស្ដេចថ្នាំញៀនចិនម្នាក់ ដើរចូលហាងគុយទាវរបស់លោក នៅ China Town ក្នុងទីក្រុង New York។
កុំកុំនិយាយថា៖ "អ្វីដែលយើងធ្វើនៅទីនេះ មិនមែនទៅតែមួយផ្នែកទេ ប៉ុន្តែយើងសង្ឃឹមថា វានឹងជាគំរូនៃការបញ្ចូលគ្នាដ៏ល្អ ពីប្រទេសអាស៊ីនិងលោកខាងលិច"។
ផលិតករវ័យ៦៩ឆ្នាំ លោក Shamberg បានថ្លែងថា៖ "ការបញ្ចូលគ្នានៃទេពកោសល្យ និងក្បាច់គុនដ៏អស្ចារ្យ ធ្វើឱ្យ កុំកុំ (Donnie Yen) ជាតារាគ្មានពីរ"។
កំពូលតារាក្បាច់គុនរូបនេះ ទើបតែបានសម្ដែងរឿង Kung Fu Jungle ហើយភាពយន្តនេះ នឹងចាក់បញ្ចាំងលើកដំបូងនៅ BFI London Film Festival ក្នុងពេលខាងមុខ៕
-បុគ្គលល្បីចិន២រូបមានអ្នកគាំទ្រច្រើនបំផុត ក្នុងបណ្ដាញសង្គម
-តារាល្បីៗជាច្រើនមានសាច់ឈាមជាអាស៊ីសោះ!
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hollywoodreporter