Apple លេងស្ទីលកាស Beats Solo 2 ពណ៌មាសក្រហម មិនចាញ់ iPhone 6s/6s Plus
- 2015-11-20 13:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple លេងស្ទីលកាស Beats Solo 2 ពណ៌មាសក្រហម មិនចាញ់ iPhone 6s/6s Plus
ចន្លោះមិនឃើញ
Apple កំពុងតែធ្វើឱ្យពណ៌មាសក្រហម (Rose Gold) កាន់តែពេញនិយមសម្រាប់អ្នកប្រើប្រាស់។ ដើម្បីបំពេញបំណងអ្នកដែលនិយមពណ៌មាសក្រហម Apple បានកែប្រែកាស Beats Solo2 Wireless និង urBeats In-Ear ពណ៌មាសក្រហមកាន់តែទាក់ទាញ ដូចគ្នាទៅនឹង iPhone 6s/6s Plus និង Apple Watch។
ការបង្ហាញ Beats Solo2 Wireless ពណ៌មាសក្រហមនេះគឺជាគម្រប់ខួប១ឆ្នាំ ដែល Apple បានដាក់លក់កាស Beats Solo 2 បន្ទាប់ពីបានទិញក្រុមហ៊ុនបច្ចេកវិទ្យាកាស Beats Electronics នេះកាលពីខែសីហាឆ្នាំ ២០១៤ ក្នុងតម្លៃ ៣ពាន់លានដុល្លារ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជននិយមប្រើកាសត្រចៀក។
កាស Beats Solo2 Wireless និង urBeats In-Ear ពណ៌មាសក្រហមនេះ ដាក់លក់ក្នុងតម្លៃប្រហែល ៣០០ដុល្លារ និង ១០០ដុល្លារ៕
អាន៖ Earin កាសឥតខ្សែដ៏តូច ដែលគួរឲ្យចាប់អារម្មណ៍
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ redmondpie