ទូរសព្ទ iPhone ច្រើនជាង១០០លានគ្រឿងកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិក
- 2015-11-22 18:20:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ iPhone ច្រើនជាង១០០លានគ្រឿងកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ឥឡូវនេះទូរសព្ទ iPhone ច្រើនជាង១០០លានគ្រឿងត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ Consumer Intelligence Research Partners។
កាលពីចុងខែកញ្ញាកន្លងទៅនេះក្រុមហ៊ុន Apple បានឆ្លងផុតចំណុច១០០គ្រឿងជាមួយនឹងទូរសព្ទជំនាន់ថ្មីដ៏ពេញនិយមរបស់ខ្លួន iPhone 6s និង 6s Plus។ អង្គភាព CIRP បានបង្កើតរបាយការណ៍ឡើងដោយវិភាគទៅលើទិន្នន័យអ្នកទិញ iPhone រួមបញ្ចូលទាំងម៉ូដែលដែលគេជ្រើសរើស បន្ទាប់មកយកទៅផ្គួបជាមួយនឹងទិន្នន័យលក់របស់ក្រុមហ៊ុន Apple។ គេបានប៉ាន់ស្មានថាចំនួនអ្នកប្រើប្រាស់ទូរសព្ទ iPhone កើនឡើងជាមធ្យម៨ភាគរយរៀងរាល់ត្រីមាស ក្នុងរយៈពេល៨ត្រីមាសចុងក្រោយនេះ។
ជាលទ្ធផលទូរសព្ទ iPhone ប្រមាណ១០១លានគ្រឿងកំពុងប្រើប្រាស់សព្វថ្ងៃ ហើយទូរសព្ទ iPhone 6 និង 6 Plus ជាទូរសព្ទដែលពេញនិយមជាងគេ។ លោក Mike Levin សហស្ថាបនិករបស់អង្គភាព CIRPបាននិយាយថា៖ "យើងបានប៉ាន់ស្មានថា iPhone 6 និង 6 Plus លក់បានប្រមាណ៦០លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក គិតចាប់ពីខែកញ្ញាឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥"។
បន្ទាប់ពីស៊េរី iPhone 6 ឃើញថា iPhone 5s ក៏ជាទូរសព្ទពេញនិយមមួយដែរ តាមពីក្រោយដោយ iPhone 5c។ ដោយឡែក iPhone 5 ឯណោះវិញឃើញថាចំនួនប្រើប្រាស់មានការថយចុះយ៉ាងរហ័សបើធៀបនឹងត្រីមាសមុន៕
ចុចអាន៖ Apple លេងស្ទីលកាស Beats Solo 2 ពណ៌មាសក្រហម មិនចាញ់ iPhone 6s/6s Plus
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TechnoBufallo