​​​​​​​បុរស​មួយ​រូប​បង្ហោះ​លិខិត​ឆ្លង​ដែន​លើ​ ​​Facebook ​ដើម្បី​បញ្ជាក់​ថា​ឈ្មោះ​គាត់​ជា​ឈ្មោះ​ពិត​

  • 2015-11-22 21:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​សញ្ជាតិ​វៀតណាម​​​អូស្ត្រាលី​ មួយ​រូប​ត្រូវ​បាន​បង្ខំ​ចិត្ត​បង្ហោះ​រូប​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​​នៅ​លើ​ Facebook ដើម្បី​បញ្ជាក់​ថា​ឈ្មោះ​របស់​គាត់​គឺ​ឈ្មោះ​ពិត​ប្រាកដ។

 

 

បុរស​អភ័ព្វ​រូប​​នេះ​មាន​ឈ្មោះ​ថា​ Phuc Dat Bich ​ដែល​ពាក្យ​នេះ​ប្រកប​ចេញ​សូរ​សំឡេង​មិន​សមរម្យ​ប្រសិន​បើ​ប្រកប​តាម​ភាសា​អង់គ្លេស។ ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​ Facebook ធ្វើ​ការ​ Block គណនី​របស់​គាត់​ជា​ច្រើន​សារ​និង​សំណូម​ពរ​ឲ្យ​ប្រើ​ឈ្មោះ​ពិត​ប្រាកដ​ដែល​ជា​ពាក្យ​ត្រឹម​ត្រូវ​វិញ។ ដើម្បី​បញ្ជាក់​ថា​ឈ្មោះ​របស់​គាត់​គឺ​ជា​ឈ្មោះ​ពិត​ Bich ក៏​បាន​បង្ហោះ​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​លើ​គណនី​ Facebook ដោយ​អម​ជា​មួយ​នឹង​សារ​មួយ។

 

​"​​​ខ្ញុំ​យល់​ថា​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខឹង​ខ្លាំង​បំផុត​ ព្រោះ​តែ​មាន​មនុស្ស​មិន​ជឿ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា​ព្រោះ​ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ដូច​អ្វី​ដែល​អ្នក​បាន​ឃើញ។ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ឈ្មោះ​មិន​ពិត​​និង​មិន​សមរម្យ​ ដែល​ខ្ញុំ​យល់​ថា​នេះ​គឺ​ជា​ងាយ​ប្រហារ​ទឹក​​ចិត្ត​មួយ។ តើ​នេះ​ដោយ​សារ​តែ​ខ្ញុំ​ជា​ជន​ជាតិ​អាស៊ី​មែន​ទេ? គណនី​ Facebook របស់​ខ្ញុំ​ត្រូវ​បាន​គេ​បិទ​ជា​ច្រើន​លើក​មក​ហើយ​ និង​បង្ខំ​ឲ្យ​ខ្ញុំ​ប្ដូរ​​ប្រើ​ឈ្មោះ​ពិត​ ហេតុ​នេះ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ នេះ​ពិត​ជា​ឈ្មោះ​ខ្ញុំ​មែន"។

 

​​ គួរ​បញ្ជាក់​ថា ​រូបថត​លិខិត​ឆ្លង​ដែន​នេះ​​​លោក​​ Bich បាន​បង្ហោះ​​តាំង​ពី​ខែ​មករា ​ដើម​ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ហើយ​​ទើប​តែ​ពេល​នេះ​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ​Facebook ជា​ច្រើន​​ធ្វើ​ការ​ចែក​រំលែក​តៗ​គ្នា៕​​​ ​​ ចុច​អាន៖ ស្មាតហ្វូន​ដំបូង​របស់​ Pepsi ​ដាក់​​លក់​ដំបូង​​មួយ​គ្រឿង​៧៨​ដុល្លារ ​លក់​អស់​រលីង​

 

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖​ TechnoBufallo

អត្ថបទថ្មី