Chris Hemsworth តួរឿង"Avengers” សម្រកគីឡូស្គមកំព្រឹងដើម្បីថតរឿងថ្មី
- 2015-11-23 17:08:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chris Hemsworth តួរឿង"Avengers” សម្រកគីឡូស្គមកំព្រឹងដើម្បីថតរឿងថ្មី
ចន្លោះមិនឃើញ
តារាសម្ដែង Chris Hemsworth ដែលជាតួអង្គក្នុងរឿង "Avengers” បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបង្ហោះរូបលើបណ្ដាញ Instagram កាលពីថ្ងៃអាទិត្យ ក្រោយសម្រកទម្ងន់យ៉ាងច្រើនស្គមមើលមិនចង់ស្គាល់។
រូប Chris Hemsworthពេលសម្រកគីឡូ
ការណ៍ដែលតារាវ័យ៣២ឆ្នាំផ្ដើមសម្រកគីឡូបែបនេះគឺដើម្បីថតរឿងថ្មីដែលមានចំណងជើងថា “In the Heart of the Sea”។ ភ្ជាប់ជាមួយរូបថត Chris បានសរសេរថា៖"ព្យាយាមទទួលទានរបបអាហារថ្មី។ សូមកុំថាអីឲ្យសោះ"។
និយាយប្រាប់ Entertainment Tonight តារាកូនបីរូបនេះបានឲ្យដឹងថា៖ "ខ្ញុំចំណាយពេលវេលាគិតពីអាហារជាងអ្វីទៅទៀត។ ពួកយើងត្រូវថតដោយតម្រូវឲ្យមានរូបរាងស្គម ដូច្នេះពួកយើងត្រូវបន្ថយការបរិភោគពី ៥០០, ៦០០, ៧០០កាឡូរីក្នុងមួយថ្ងៃ។
ក្នុងរឿងថ្មី "In the Heart of the Sea” Chris Hemsworth ត្រូវសម្ដែងជាតួអង្គឈ្មោះ Owen Chase ដែលជាកម្មករនាវាជាប់គាំនៅលើកប៉ាល់កណ្ដាលសមុទ្រជាមួយកម្មករផ្សេងទៀតអស់រយៈពេល៩០ថ្ងៃនិងត្រូវវាយប្រហារដោយត្រីបាឡែនស្លាប់កម្មករជាច្រើននាក់។
រូបកាលនៅមានសាច់ដុំ
ចុចអាន៖ Brooklyn Beckham ប្រគល់រង្វាន់នារីឆ្នើមប្រចាំឆ្នាំឲ្យ Victoria
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail