ចំណុច៨លើដងខ្លួននារី ដែលបុរសសម្លឹងមើលពេលជួបដំបូង
- 2014-10-20 16:07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុច៨លើដងខ្លួននារី ដែលបុរសសម្លឹងមើលពេលជួបដំបូង
ចន្លោះមិនឃើញ
ការណាត់ជួបគ្នាលើកដំបូងជារឿងមួយដ៏សំខាន់ ដូច្នេះហើយបានបុរស និងនារី តែងប្រុងប្រយ័ត្នខ្ពស់ក្នុងថ្ងៃនោះ។ ទាំងបុរស និងនារី សុទ្ធតែក្លាយជាផ្ទាំងស៊ីបនៃក្រសែភ្នែកគ្នាទៅវិញទៅមក ប៉ុន្តែថ្ងៃនេះ Sabay សូមបង្ហាញជូនប្រិយមិត្តថាតើបុរសមើលនារីលើចំណុចណាខ្លះពេលជួបគ្នាគ្រាដំបូងនោះ៖
១. ស្នាមញញឹម
ស្នាមញញឹមដ៏ស្រស់ស្អាត គឺជាផ្នែកមួយនៃការកត់សម្គាល់ដំបូងរបស់បុរសទៅលើនារីណាម្នាក់។ ស្រ្ដីដែលឧស្សាហ៍ញញឹមត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញ និងគួរឲ្យស្រលាញ់ជាងស្រ្ដីដែលមិនសូវញញឹម។ ស្នាមញញឹមក៏ជាសញ្ញាមួយបញ្ជាក់ពីសុភមង្គល និងសុទិដ្ឋិនិយមផងដែរ។ បុរសចាត់ទុកថាស្រ្ដីដែលញញឹមស្រស់ មានភាពងាយស្រួលក្នុងការចាប់ផ្ដើមសន្ទនា ជាងអ្នកមិនសូវចេះញញឹម។
២. ភ្នែក
វាជារឿងធម្មតាទៅហើយសម្រាប់បុរស ក្នុងការសម្លឹង ឬសង្កេតទៅលើនារីតាមរយៈក្រសែភ្នែករបស់នាង។ ក្រសែភ្នែករបស់នារី អាចប្រាប់បុរសបានយ៉ាងច្រើនពីអត្តចរិតរបស់នាង ហើយវាក៏អាចបញ្ជាក់ថានរណាម្នាក់និយាយការពិត ឬ និយាយកុហកផងដែរ។
៣. សក់
ប្រាកដណាស់ថាបុរសពិតជាបានសម្គាល់មើលសក់ដ៏ស្រស់ស្អាត និងមានភាពទន់រលោងរបស់នារី។ បុរសភាគច្រើនគិតថាសក់ទាន់សម័យ ភ្លឺចិញ្ចាច និងរលើបរលោង គឺជាសញ្ញាបញ្ជាក់ថានារីនោះមានសុខភាពល្អ និងមានភាពជាយុវវ័យសម័យថ្មី។
៤. ទម្ងន់
ទម្ងន់ គឺជាផ្នែកមួយដែលបុរសភាគច្រើនបានកត់សម្គាល់មើលនារី។ អ្នកប្រហែលជាធ្លាប់បានឮហើយថាបុរសចូលចិត្តស្ត្រីដែលមានរាងស្លីម មិនមែនធាត់ធំអាក្រក់មើលនោះទេ។
៥. ដើមទ្រូង
អ្នកប្រហែលជាគិតថាដើមទ្រូង គឺជាចំណុចពិសេសជាងគេបំផុតលើដងខ្លួននារី ដែលបុរសចាប់អារម្មណ៍មុនគេ នៅពេលពួកគេបានជួបនារីជាលើកដំបូង ប៉ុន្តែអ្នកគិតខុសហើយ។ ការស្ទង់មតិជាច្រើនបានបង្ហាញថា បុរសសម្គាល់ឃើញដើមទ្រូងរបស់នារី បន្ទាប់ពីស្នាមញញឹម និងភ្នែករបស់នាងតែប៉ុណ្ណោះ។
៦. ជើង
បុរសជាច្រើនស្រឡាញ់នារីដែលមានជើងស្រឡូន ដែលធ្វើឲ្យចំណុចនេះក្លាយជាចំណុចដែលបុរសកត់សម្គាល់លើនារីក្នុងថ្ងៃណាត់ជួបដំបូង។ វាជាផ្នែកមួយទាក់ទាញដ៏អស្ចារ្យបំផុតសម្រាប់ភ្នែកបុរសទាំងឡាយ។
៧. ស្បែក
បុរសភាគច្រើនក៏បានយកចិត្តទុកដាក់ទៅនឹងវិធីថែរក្សាស្បែករបស់ស្ត្រីផងដែរ។ ការស្ទង់មតិ បានបង្ហាញថាបុរសមើលពីពណ៌សម្បុរស្បែករបស់នារី ដើម្បីដឹងថានាងមានសុខភាពល្អ ឬក៏អត់។ បើចង់ទាក់ទាញបុរសណាម្នាក់ នារីទាំងឡាយគួរតែថែរក្សាស្បែករបស់អ្នកឲ្យមានភាពទន់រលោង។
៨. ម៉ូតសម្លៀកបំពាក់
វាអាចជារឿងគួរឱ្យភ្ញាក់ផ្អើលដែលបុរសធ្វើការកត់សម្គាល់ពីស្ទីលស្លៀកពាក់របស់ស្ត្រី។ ការសិក្សាបានរកឃើញថាបុរសភាគច្រើនចូលចិត្តស្ត្រីដែលមានភាពទាន់សម័យ។
ចុចអាន៖ ៨យ៉ាងស្រីៗចំណាំធ្វើដោយមិនដឹងខ្លួន ពេលគេស្រលាញ់យើង
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ amerikanki