តួរឿង "The Moon Embrace The Sun” មានផ្ទៃពោះកូនទីពីរ ក្រោយការ១០ឆ្នាំ
- 2015-11-23 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង "The Moon Embrace The Sun” មានផ្ទៃពោះកូនទីពីរ ក្រោយការ១០ឆ្នាំ
ចន្លោះមិនឃើញ
យោងតាមសម្ដីគ្រួសាររបស់តារាសម្ដែងកូរ៉េខាងត្បូង Han Ga In បានឲ្យដឹងថាតារាសម្ដែងស្រីរូបនេះ កំពុងមានផ្ទៃពោះកូនទីពីរក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអស់រយៈពេល ១០ ឆ្នាំ។
កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា BH Entertainment តំណាងក្រុមហ៊ុនរបស់តួស្រីក្នុងរឿង "The Moon Embraces The Sun” បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាននានាថា "Han Ga In កំពុងតែមានគភ៍នៅសប្ដាហ៍ទី ១៩ ហើយនេះជាការពពោះលើកទីពីររបស់នាងក្រោយពេលរៀបការអស់រយៈពេល ១០ កាលពីឆ្នាំ ២០០៥"។
អ្នកតំណាងរូបនេះបានបន្តទៀតថា "គ្រួសាររបស់ Han Ga In នៅពេលនេះគឺពិតជាត្រេកអរខ្លាំងណាស់។ Ga In គឺមានការប្រុងប្រយ័ត្នចំពោះកូនក្នុងផ្ទៃលើកនេះខ្លាំងណាស់ សូម្បីតែការចេញទៅក្រៅក៏កាត់បន្ថយដែរ ហើយព្រមទាំងបានចូលរៀនវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកមានផ្ទៃពោះទៀតផង"។
Han Ga In បានប្រកាសថាខ្លួនកំពុងតែពពោះកូនទីមួយកាលពីខែមេសា ឆ្នាំ ២០១៤។ គួរឲ្យសោកស្ដាយ ការពពោះកូនដំបូងរបស់តារាសម្ដែងវ័យ ៣៤ ឆ្នាំនេះមិនបានសម្រេចដោយកូននោះត្រូវរលូតប៉ុន្មានសប្ដាហ៍ក្រោយ ពីការប្រកាសនោះ៕
ចុចអាន៖ធ្លាយរឿង Ruby Lin រៀបការជាមួយតារាប្រុសក្មេងជាង៦ឆ្នាំ តែផលិតកម្មបដិសេធ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖soompi