វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​លើ​អាកាស​នៃ​ស្ពាន​តិចណូ

  • 2015-11-25 21:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ខ្លះ​ប្រាកដ​ជា​ធ្លាប់​ជិះ​សាក​ល្បង​ស្ពាន​អាកាស​​តិចណូ​​ ហើយ​មួយ​ចំនួន​នៅ​មិនទាន់​ជិះ​នៅ​ឡើយ​ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​បើក​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថ្មីៗ​នេះ។ ចុះ​ប្រិយមិត្ត​ធ្លាប់​ឃើញ​ទិដ្ឋភាព​នៃ​ស្ពាន​អាកាស​តិចណូ​ពី​លើ​​ហើយ​ឬនៅ? បើ​នៅ​ទេ តោះ! ចុច​ទស្សនា​មើល​រូប​ភាព​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

ខាង​លើ​នេះ​គឺជា​វីដេអូ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បង្ហោះ​លើ​Page របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ

សាលារាជធានី​ភ្នំពេញ​បាន​ប្រកាស​​បើក​ឲ្យ​ដំណើរ​ការ​បណ្ដោះអាសន្ន​ស្ពាន​អាកាស​តិចណូ​កាល​ពី​ថ្ងៃ​ទី ២១​ ខែវិច្ឆិកា ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​​ ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យ​អំទូក បណ្ដែត​ប្រទីប និង​ សំពះព្រះខែ អក​អំបុក។ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​នេះ​​បាន​បើក​ការដ្ឋាន​កាល​ពី​ថ្ងៃ​ទី ៩ កញ្ញា ២០១៤ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ ស្ទើរតែ​សម្រេច​បាន​ ១០០%​ហើយ៕

អត្ថបទពេញនិយម