“Captain America” វគ្គ​ថ្មី​ផ្ទុះ​សង្គ្រាម​ជាមួយ Iron Man ចេញ​វីដេអូ Trailer ផ្លូវការ

  • 2015-11-26 17:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​កំពូល​វីរបុរស​ថ្មី​របស់​ផលិតកម្ម Marvel Studio រឿង "Captain America: Civil War” បាន​បង្ហាញ​វីដេអូ Trailer លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កន្លង​ទៅ​នេះ​តាម​រយៈ​កម្មវិធី "Jimmy Kimmel Live”។

 

 

នៅ​ក្នុង​វគ្គ​ថ្មី​នេះ ក្រុម​វីរបុរស Avengers នឹង​ត្រូវ​បែក​ជា​ពីរ​ក្រុម ដោយ​ក្រុម​មួយ​ដឹកនាំ​ដោយ​វីរបុរស​កាន់​ខែល Captain America (សម្ដែង​ដោយ Chris Evans) និង​ក្រុម​មួយ​ទៀត​ដឹកនាំ​ដោយ Iron Man (សម្ដែង​ដោយ Robert Downey Jr)។ ដោយ​ការ​ខ្វែង​គំនិត​គ្នា កំពូល​វីរបុរស​ទាំង​ពីរ​ដែល​ធ្លាប់​សហការ​គ្នា​សង្គ្រោះ​ពិភពលោក នឹង​ត្រូវ​ប្រកាស​សង្គ្រាម​ជាមួយ​គ្នា។ ​

"Captain America: Civil War” គឺ​ជា​វគ្គ​ទី​៣​នៃ​ស៊េរី​ខ្សែ​ភាពយន្ត "Captain America” បន្ទាប់​ពី​វគ្គ​មួយ "Captain America: The First Avenger” បាន​ចេញ​កាល​ពី​ឆ្នាំ​២០១១ និង​វគ្គ​ពីរ "Captain America: The Winter Soldier” ចេញ​កាល​ពី​ឆ្នាំ​២០១៤។

 

ភាពយន្ត​ថ្មី​នេះ នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។

 

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ techinsider