Van Gaal ​​ថា​បើ Man Utd ​មាន Suarez ​ឬ Aguero ​នឹង​អាច​រក​គ្រាប់​បាល់​យ៉ាង​ស្រួល

  • 2015-12-07 14:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ជាមួយ West Ham ​លោក Louis van Gaal ​បាន​បញ្ជាក់​ថា​ក្រុម Manchester United ​មាន​ឱកាស​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បែរ​ជា​មិន​អាច​ធ្វើ​បាន​សម្រេច​ទៅ​វិញ។ ដូច្នេះ​ប្រសិន​បើ​បិសាច​ក្រហម​មាន​ខ្សែ​ប្រយុទ្ធ​ដូចជា Luis Suarez ​ឬ Sergio Aguero ​វិញ នោះ​ក្រុម​ទាំង​មូល​នឹង​អាច​មាន​គ្រាប់​បាល់​ច្រើន​ជា​មិន​ខាន។

 

 

Man Utd ​ស្មើ West Ham ០-០ ​នៅ​កីឡដ្ឋាន Old Trafford ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​បាន​ស្រែក​ថា “ ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ” ​រហូត ព្រោះ​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​បិសាច​ក្រហម​ហាក់​មិន​មុត​ស្រួច​នោះ​ទេ ពោល​គឺ​រយៈ​ពេល​៩០​នាទី​ពេញ ពួកគេ​ស៊ុត​ចំ​គោលដៅ​តែ​១​ដង​គត់ ខណៈដែល​ក្រុម​ទាំង​មូល​គ្រប់គ្រង​បាល់​ដល់​ទៅ​៦៣​%​ឯ​ណោះ។

 

ចំណុច​នេះ​ហើយ ទើប​លោក Van Gaal ​បញ្ជាក់​ថា​ប្រសិន​បើ​ក្រុម​របស់​លោក​មាន​ខ្សែ​ប្រយុទ្ធ​ដូចជា Suarez ​ឬ Aguero ​នោះ Man Utd ​អាច​នឹង​រក​គ្រាប់​បាល់​បាន មិន​ឱ្យ​រក្សា​លទ្ធផល​០-០ ​នោះ​ទេ។ “យើង​មាន​ឱកាស​និង​បង្កើត​វា​បាន​ច្រើន ដូច្នេះ​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ឱ្យ​តែ​យើង​មាន​ខ្សែ​ប្រយុទ្ធ​មុត​ម្នាក់ នោះ​យើង​នឹង​អាច​រក​គ្រាប់​បាល់​បាន”។ សម្ដី អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់។

 

 

ចំពោះ​ស្ថិតិ​ការ​ប្រកួត​និង​គ្រាប់​បាល់​របស់ Suarez , Aguero , Rooney ​និង​ Martial ​ចាប់​តាំង​ពី​បើក​រដូវ​កាល​មក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​របស់ Barcelona ​រក​បាន​១៩​គ្រាប់​ក្នុង​២១​ប្រកួត , ខ្សែ​ប្រយុទ្ធ​ក្រុម Man City ​រក​បាន​៩​គ្រាប់​ក្នុង​១៤​ប្រកួត , ប្រធាន​ក្រុម Man Utd ​រក​បាន​៧​គ្រាប់​ក្នុង​២០​ប្រកួត និង Martial ​រក​បាន​៥​គ្រាប់​ក្នុង​១៧​ប្រកួត៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី