Apple ជាប់​​ឈ្មោះ​ជា​ក្រុមហ៊ុនមាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ជាង​គេ​ក្នុង​លោក​​​​

  • 2015-12-07 16:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Boston Consulting Group បាន​បញ្ចេញ​​តារាង​ប្រចាំ​ឆ្នាំ​នៃ​ក្រុមហ៊ុន​៥០​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់។

 

 

រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​​ក្រុមហ៊ុន​ Apple និង​ Google នៅ​តែ​ស្ថិត​​នៅ​លើ​ចំណាត់​ថ្នាក់​កំពូល​​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​ Tesla ក្រុមហ៊ុន​ Microsoft និង​ ក្រុមហ៊ុន​ Samsung។ តារាង​ប្រចាំ​ឆ្នាំ​នេះ​បាន​បង្ហាញ​ដែរ​ថា​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​​​គឺ​ស្ថិត​នៅ​ក្នុង​​ចំណោម​ក្រុមហ៊ុន​ច្នៃ​ប្រឌិត​កំពូល​ទាំង​៥០​ ដូច​ជា​ Huawei ជា​ដើម​ ដែល​ទទួល​​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ទី​ ៤៥។

 

 

គួរ​បញ្ជាក់​ថា​លទ្ធផល​ដែល​ក្រុមហ៊ុន​ Boston Consulting Group បាន​បង្ហាញ​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្ទង់​មតិ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​អន្តរជាតិ​ចំនួន​១៥០០​រូប ហើយ​នេះ​ជា​តារាង​ប្រចាំ​ឆ្នាំ​ទី​១០​ហើយ​ដែល​គេ​បាន​បង្កើត​ឡើង៕

 

ចុច​អាន៖ Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ fossBytes​​​​​​​