អ្នក​ដាច់​បាយ​ច្រើន​តែ​ញ៉ាំ​ស៊ុត តើ​​ញ៉ាំ​ច្រើន​ប្រឈម​ជំងឺ​អ្វី​ខ្លះ?

  • 2014-10-20 22:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ុត ជា​ប្រភេទ​អាហារមួយ​ប្រភេទ មាន​ផ្ទុក ​​កាឡូរី ជាតិ​ខ្លាញ់ និង​កូឡេស្តេរ៉ុល​ខ្ពស់។ បើ​មនុស្ស​​បរិភោគ​ស៊ុតច្រើន​ជា​​ប្រចាំ​ថ្ងៃ ពួកគេ​​អាច​ប្រឈម​នឹងជំងឺ​គាំងបេះដូង និង​ជំងឺ​បេះដូង​ផ្សេងទៀត។​ មូលហេតុ​ខាង​ក្រោម ជា​កត្តា​ធ្វើ​ឱ្យ​កើត​ជំងឺ​បេះដូង៖

 

 

មាន​កាឡូរី​ខ្ពស់ ស៊ុត​​ធំ​មួយ​មាន​កាឡូរី ប្រហែល​៧៥% ហើយ​បើ​ញ៉ាំ​ច្រើនពេក​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ឆាប់​រហ័ស។ ទទួល​ទាន​ស៊ុត​បី​គ្រាប់​ក្នុង​មួយ​ថ្ងៃ អ្នក​​នឹង​ឡើង​ទម្ងន់​១ផោន ប្រហែល ០,៤៥​គីឡូក្រាម ក្នុង​រយៈ​ពេល​តិច​ជាង​បី​សប្ដាហ៍។

 

​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ញ៉ាំ​ស៊ុត​​ជាប្រចាំ​ថ្ងៃ នឹង​ធ្វើ​ឱ្យ​រាងកាយ បង្កើន​ការ​ស្រូប​យក​ជាតិ​ខ្លាញ់។ ជាតិ​ខ្លាញ់​ច្រើន​ពេក អាច​ធ្វើ​ឱ្យ​​ខូច​សុខភាព និង​ប្រឈម​កើត​ពពួក​ជំងឺ​បេះដូង។ បើ​ផ្អែក​តាម​គោលការណ៍​ណែនាំ​របប​អាហារ របស់​អាមេរិក មនុស្ស​​ត្រូវ​ការ​​កាឡូរី ពី​ជាតិ​ខ្លាញ់​តែ​ ២០-៣៥%​ប៉ុណ្ណោះ។

 

មាន​​កូឡេស្តេរ៉ុល​ខ្ពស់ កូឡេស្តេរ៉ុល​ ជា​សត្រូវ​និង​​មិត្ត​របស់​​មនុស្ស។ ពេល​កូឡេស្តេរ៉ុល​​ក្នុង​ឈាម​ មាន​​កម្រិត​ធម្មតា វា​ជា​សារធាតុ​​ចាំ​បាច់ តែ​បើ​កម្រិតរបស់​វា​ក្នុង​​ឈាម​ឡើង​ខ្ពស់ វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ងាយ​ទទួល​ជំងឺ​គាំងបេះដូង។ ​

 

ម្យ៉ាងទៀត ពេល​សម្ពោធន៍​ឈាម​​មនុស្ស​ឡើង​ខ្ពស់ ជាតិ​ខ្លាញ់​របស់​វា ​នឹង​កើត​លើ​ជញ្ជាំង​សរសៃ​ឈាម។ វា​ធ្វើ​ឱ្យ​សរសៃឈាម​ មាន​ភាព​លំបាក រឹង និង​កក ហើយ​ឈាម​ក្នុង​បេះដូង ក៏​ធ្វើ​ចលនា​មិន​ស្រួល​​ដែរ ជា​ហេតុ​នាំ​ឱ្យ​កើត​ពពួកជំងឺ​បេះដូង។ ​ ​​

 

លោក​វេជ្ជបណ្ឌិត Thomas Behrenbeck ឯកទេស​បេះដូង ​បាន​ឱ្យ​ដឹង​ថា ចូរ​ញ៉ាំ​​កូឡេស្តេរ៉ុល​ក្នុង​ស៊ុត​ ឱ្យ​បាន​តិច​ជាង៣០០​មីលីក្រាម ឬ​ក្រោម​២០០​មីលីក្រាម បើ​អ្នក​មាន​​កូឡេស្តេរ៉ុល​​ក្នុង​ឈាម​ខ្ពស់​ហើយ។ ស៊ុត​មួយគ្រាប់ ​មាន​កូឡេស្តេរ៉ុល​ប្រហែល​១៨៥​ក្រាម។ ការ​ទទួល​ទាន​ស៊ុត​ច្រើន​ជាង១ក្នុង​មួយ​ថ្ងៃ នឹង​នាំ​ឱ្យ កូឡេស្តេរ៉ុល​កើន​ឡើង។

 

​ ​​កាឡូរី ជាតិ​ខ្លាញ់ និង​ កូឡេស្តេរ៉ុល គឺ​មាន​នៅ​ក្នុង​ស៊ុតពណ៌​លឿង ដូច្នេះ​ដើម្បី​កុំ​ឱ្យមាន​​បញ្ហា​បែប​នេះ អ្នកទទួល​ទាន អាច​យក​ស៊ុត​លឿង​ចេញ។ យ៉ាងណាមិញ ចំណុច​លឿង​នេះ មាន​​ផ្ទុក​សារធាតុ​ទ្រទ្រង់​រាងកាយ​ច្រើន​ដែរ ដូចជា B-complex Vitamin Choline ជួយ​ឱ្យ​កោសិកា​ប្រសាទ​ដំណើរការ​ល្អ និង​ជួយ​​អភិវឌ្ឍ​​ខួរក្បាល​ទារក ពេល​មាន​ផ្ទៃពោះជាដើម។ ក្រៅ​ពី​នេះ ស៊ុត​បាន​ផ្ដល់​​​អត្ថប្រយោជន៍ ​ជា​ច្រើនផ្សេងទៀត ប៉ុន្តែ​កុំ​បរិភោគ​ច្រើន​ហួសហេតុ​ពេក៕  ​

 

អត្ថបទ​ទាក់ទង៖

គេង​​ថ្ងៃ​ជួយ​​អ្វី​ខ្លះ?

 

គន្លឹះ​សំខាន់​៦​យ៉ាង​ ធ្វើ​ឲ្យ​​​​ស្អាត​ ​មិនបាច់​ប្រើ​ម្សៅ​ក្រែម

 

១៣​ចំណុច​លើ​គ្រែ ​បុរស​ចូល​ចិត្ត​ធ្វើ តែ​ស្រី​មិន​ពេញ​ចិត្ត ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ healthyeating

អត្ថបទថ្មី