​ក្រុម​ចម្រៀង​ K-Pop ​ត្រូវ​បាន​ប៉ូលិស​​អាមេរិក​ឃុំ​ខ្លួន​​ព្រោះ​សង្ស័យ​ថា​ជា​អ្នក​បម្រើ​ផ្លូវ​ភេទ​

  • 2015-12-12 20:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ស្រី​ Oh My Girl ​ត្រូវ​បាន​សមត្ថកិច្ច​នៅ​រដ្ឋ​ Los Angeles ធ្វើ​ការ​ឃុំ​ឃាំង​រយៈ​ពេល​១៥​ម៉ោង​ ដោយ​សង្ស័យ​ថា​ក្រុម​ចម្រៀង​​​នេះជា​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ។

 

 

​តាម​រយៈ​ផលិតកម្ម​ WM ដែល​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ចម្រៀង​ស្រី​នេះ​បាន​​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃុំ​ឃាំង​ពួក​គេ​បន្ទាប់​ពី​​​បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​ ដោយ​​ស្លៀក​​ឈុត​សំលៀក​បំពាក់​​សម្រាប់​ថត​គ្រប​អាល់ប៊ុម​ចម្រៀង​ថ្មី។

 

“​ពួក​គេ(សមត្ថកិច្ច) ​ប្រហែល​ជា​យល់​ច្រឡំ​ថា​ ពួក​គេ​​(​ក្រុម​ចម្រៀង​)ជា​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ"។ អ្នក​នាំ​​ពាក្យ​មួយ​រូប​បាន​លើក​ឡើង​ដូច​នេះ។

 

 

ផលិត​កម្ម​ WM បាន​ឲ្យ​ដឹង​ដែរ​ថា​ គេ​កំពុង​សូម​ការ​ផ្ដល់​ដំបូន្មាន​ផ្នែក​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក​ ដើម្បី​ឲ្យ​ដឹង​ថា​ ការ​ឃុំ​ខ្លួន​មក​លើ​ក្រុម​ចម្រៀង​នេះ​ ជា​ទង្វើ​ស្រប​ច្បាប់​ឬ​យ៉ាង​ណា។

 

 

គួរ​បញ្ជាក់​ដែរ​ថា​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​ប្រាំ​បី​នាក់​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​​ដោះ​លែង​​នៅ​ព្រលាន​យន្តហោះ​ Los Angeles។ ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​ក្រុម​ OMG ​នឹង​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​សារ​ជាថ្មី​ដើម្បី​បញ្ចប់​ការ​ថត​គម្រប​អាល់ប៊ុម​ឬ​យ៉ាង​ណានោះ​ទេ៕​​​​​

 

ចុច​អាន៖ EXO ចេញ​វីដេអូ​ចម្រៀង​ថ្មី​ពីរ ស្ទីល​ប្លែក សម្រាប់​រដូវ​កាល​គ្រិស្តម៉ាស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព​៖ BBC​​ ​​​​​​​​​​​​

អត្ថបទថ្មី