Messi ឆ្លើយ​តប​​​នឹង​អ្នក​រិះគន់ថា​ខ្លួន​លេង​​មិន​ល្អ​ឲ្យ​ជម្រើស​ជាតិ

  • 2015-12-14 18:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi តារា​ឆ្នើម​​ក្រុម​ FC Barcelona បាន​និយាយ​​ឆ្លើយតប​ដល់​អ្នក​រិះគន់​ថា​ខ្លួន​លេង​មិន​បាន​ល្អ​ និង​មិន​បាន​ឈ្នះ​ពាន​ធំៗ​អ្វី​សោះ​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

 

​​

អាហ្សង់ទីន​ ដែល​មាន​ Messi ជា​ប្រធាន​ក្រុម​ ​បាន​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំៗ​២​ដង រយៈពេល​២​ឆ្នាំ ដោយ​​​ចាញ់​​អាល្លឺម៉ង់ ១-០ កាល​​ World Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៤ ​និង​ចាញ់​ឈីលី​ ដោយ​បាល់​កាត់ក្តី​ប៉េណាល់ទី​ វគ្គ​ផ្ដាច់ព្រ័ត្រ 2015 Copa America ​ទៀត ដែល​ធ្វើ​ឲ្យ​មាន​មតិ​រិះ​គន់​ខ្លះ​ថា Messi លេង​ឲ្យ​ជម្រើស​ជាតិ​ មិន​ល្អ​ដូច​លេង​ឲ្យ​​ក្រុម​ Barcelona។

 

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់​ TyC Sports ​ថា៖ "ខ្ញុំ​ពិត​ជា​​ទទួល​ការ​រំខាន ពេល​ដែល​ពួកគេ​ប្រាប់​ឲ្យ​ប្រឹង​ប្រែង​ទៀត អ្នក​ដូច​ជា​​មិន​មែន​អារម្មណ៍​នៅ​នឹង​អាវ​ហ្នឹង។ យើង​សំណាង​ហើយ ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup និង​ Copa America។ យើង​មិន​បាន​ឈ្នះ​មែន​ ​ប៉ុន្តែ​យើង​បាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហើយ​យើង​ក៏​មិន​បាន​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ដែរ"។

 

 

​​អ្នកគាំទ្រ​អាហ្សង់ទីន​ខ្លះ លើក​ឡើង​ថា Messi មិន​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​ងប់ងុល​អស់​ពី​ចិត្ត​ ដូច​ដែល​រូប​គេ​លេង​ឲ្យ​ក្លិប​អាជីព​ Barca ទេ ​ហើយ​ថែម​ទាំង​មិន​ច្រៀង​ភ្លេង​ជាតិ​អាហ្សង់ទីន​ទៀត មុន​ពេល​ប្រកួត។

 

“បាល់ទាត់​ មិន​មែន​ត្រឹម​តែ​​ការ​ខំ​ប្រឹង​ប្រែង​ទេ។ យើង​ធ្លាក់​ World Cup ទល់​នឹង​អាល្លឺម៉ង់ ដែល​ជា​ក្រុម​មាន​កីឡាករ​អស្ចារ្យៗ​ជា​ច្រើន​ តែ​យើង​ក៏​ជិត​នឹង​មាន​ឱកាស​ឈ្នះ​វា​ដែរ។ ចាញ់​ឈីលី ក៏​ដូច​គ្នា​គឺ​យើង​ធ្លាក់​ដោយ​ប៉េណាល់ទី។ ខ្ញុំ​ពិត​ទទួល​ការ​រំខាន ពេល​ដែល​មនុស្ស​​វាយ​ប្រហារ​​មក​ខ្ញុំ ដោយ​គ្មាន​ការ​​គិត។ ខ្ញុំ​មិន​បាន​ច្រៀង​ភ្លេង​ជាតិ​តាម​មែន។ ​ខ្ញុំ​មិន​​ច្រៀង ប៉ុន្តែ​​ខ្ញុំ​មាន​អារម្មណ៍​​ជាមួយ​វា​ស្រេច​ហើយ"។ ​ម្ចាស់​ពាន​រង្វាន់​ Ballon d'Or ៤​សម័យ​កាល​ បញ្ជាក់​បន្ថែម៕

 

-ចុចអាន៖ Messi ​បង្ហោះ​រូប​​ជាមួយ​គ្រួសារ​​យ៉ាងកម្រ នៅ​មុខ​ដើម​​ Christmas

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ abc

អត្ថបទថ្មី